Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ដឹក នាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨

បានផុស

នៅ

ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើជា​សហប្រធាន​ ជាមួយ​លោក ផា​ម ប៊ិ​ញ​មិញ (PHAM Binh Minh) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨ ស្តី​ពី​កិ​ច្ចសហ​ប្រតិ​ប​ត្តិ​ការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា តាម​ប្រព័ន្ធ Video Conference នេះ​បើ​តាម​ការ​ឲ្យ​ដឹង​​ពី​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨ នឹង​ពិ​និត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព ដែល​សម្រេច​បាន​ស្របតាម​កំណត់ហេតុ នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧ កាលពី​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​រិះរក​វិធី និង​មធ្យោបាយ​នានា​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ និង​ពង្រីក​ប​ន្ថែមទៀត​​នូវ​វិសាលភាព នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​នៅ​លើ​​គ្រប់​វិស័យ​។​

អំ​ឡុងពេល នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​នេះ ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀត​ណាម​ លើក​ទី​១៨ នឹង​បញ្ជាក់​ច្បាស់​អំពី​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​របស់​ភាគី​ទាំងពីរ ក្នុង​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ថែរក្សា​មិត្ត​ភាពជា​ប្រពៃណី ភាពជា​អ្នកជិតខាង​ល្អ និង​ស្ថិរភាព​យូរ​អង្វែង រួម​ទាំង​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ផល​ប្រ​យោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕

អត្ថបទ​ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម