Connect with us

ព័ត៌មានជាតិ

តោះ! មកស្គាល់ពីកម្រិតវប្បធម៌របស់អភិបាលរាជធានី-ខេត្តរបស់កម្ពុជា

បានផុស

នៅ

ក្នុងមុខងារជាអ្នកដឹកនាំ គ្រប់គ្រង និងអនុវត្តដោយផ្ទាល់រាល់កិច្ចការទាំងឡាយរបស់រដ្ឋបាលរាជធានី-ខេត្ត គឺអភិបាលជារូបវន្តបុគ្គលមួយរូបដែលទាមទារឲ្យមានកម្រិតវប្បធម៌-សមត្ថភាពខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ  ។ ជាក់ស្ដែង អភិបាលរាជធានី-ខេត្ត ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ននេះ បើនិយាយអំពីការសិក្សាសុទ្ធតែមានកម្រិតវប្បធម៌ខ្ពស់ខ្ពង់ ក្នុងនោះ អភិបាលរាជធានី-ខេត្តខ្លះទទួលការសិក្សាពីក្រៅប្រទេសថែមទៀតផង។  នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមបង្ហាញនូវអភិបាលរាជធានី-ខេត្តចំនួន១០រូបដែលមានកម្រិតវប្បធម៌មិនធម្មតាឡើយ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យ សន្ធរម៉ុក នៅឆ្នាំ១៩៨៧។ នៅឆ្នាំ១៩៨៨-១៩៩២ លោកបានបញ្ចប់បរិញ្ញាបត្រវិស្វកម្មនៅអតីតសហភាពសូវៀត។ នៅឆ្នាំ១៩៩២-១៩៩៧ លោកបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លុះនៅឆ្នាំ២០០២-២០០៤ អភិបាលរាជធានីរូបនេះ បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ហើយនៅឆ្នាំ២០០៧ លោកទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ។

២/ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ លោកបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩៥ លោក គង់ សោភ័ណ្ឌ បញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែករូបវិទ្យា។ នៅឆ្នាំ១៩៩៨ លោកបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលក្របខណ្ឌមន្ត្រីជាន់ខ្ពស់ ជំនាញមន្ត្រីរដ្ឋបាលសាធារណៈ។ នៅចន្លោះឆ្នាំ២០០៤ និង២០០៦ លោក គង់ សោភ័ណ្ឌ បន្តយកបរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរទៀត គឺបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងនៃសាកលវិទ្យាល័យបៀលប្រាយ។  រហូតដល់ឆ្នាំ ២០០៨ លោកបានបន្តសិក្សាថ្នាក់បណ្ឌិតច្បាប់នៅរាជបណ្ឌិត្យសភាកម្ពុជា។ ស្ថិតក្នុងតួនាទីជាមន្ត្រីរាជការ លោកក៏បានចូលសិក្សាវគ្គបណ្ដុះបណ្ដាលនៅក្រសួងមហាផ្ទៃ ដោយទទួលវិញ្ញាបនបត្រការកសាងផែនការអភិវឌ្ឍន៍ឃុំ ផងដែរ។

៣/ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោកជាអតីតនិស្សិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យសេដ្ឋកិច្ច ទីក្រុងភ្នំពេញ ហើយលោក ទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅខេត្តបន្ទាយមានជ័យ ដែលជាមូលដ្ឋានគ្រប់គ្រងរបស់លោក។

៤/ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោក គឺជាអភិបាលខេត្តមួយរូបដែលមានកេរ្តិ៍ឈ្មោះ ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំកំពូល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ចំពោះការសិក្សាវិញ លោក គួច ចំរើន បានចូលរៀននៅមហាវិទ្យាល័យបច្ចេកទេសកងទ័ព នៅប្រទេសវៀតណាម។ ក្រោយមកនៅឆ្នាំ១៩៩៣ លោកបានសិក្សាបន្តនៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈនៅឆ្នាំ២០១៧ នៃសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។

៥/ លោក ទៀ សីហា អភិបាលខេត្តសៀមរាប។ លោក គឺជាមន្ត្រីវ័យក្មេងមួយរូបដែលកាន់តំណែងជាអភិបាលខេត្ត ហើយគេក៏បានស្គាល់ច្បាស់ថា លោក គឺជាកូនប្រុសបង្កើតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ តែយ៉ាងណា បើនិយាយអំពីការសិក្សាវិញ លោក ទៀ សីហា បានសិក្សាកម្រិតមធ្យមសិក្សានៅសាលា Lycée Passy Saint-Honoré ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ។ ក្នុងរយៈពេល ១០ឆ្នាំ នៃការស្នាក់នៅ ដើម្បីបន្តការសិក្សានៅក្នុងប្រទេសបារាំង លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីមហាវិទ្យាល័យ Passy Saint-Honoré ទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ២០០១។ អំឡុងពេលនៅក្នុងប្រទេសបារាំងនេះ  លោក ទៀ សីហា ក៏បានឆ្លៀតចូលសិក្សារយៈពេលពេញមួយឆ្នាំនៅសាលាទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិតសភាយោធារបស់ប្រទេសបារាំង។

៦/ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តគីមី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅឆ្នាំ២០០០ លោកបានបញ្ចប់ការសិក្សាគ្រូមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាស្ថានជាតិអប់រំ ។ នៅឆ្នាំ២០០៦ បន្តបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញពាណិជ្ជសាស្រ្ត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បន្ថែមពីនេះ លោក អ៊ុន ចាន់ដា ក៏ជាកម្មសិក្សាការីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល ដោយទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាលើប្រធានបទ ជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្ត្រីរាជការ។

៧/ លោក សុខ លូ អភិបាលខេត្តបាត់ដំបង។ លោក គឺជាបញ្ញាវន្តមួយរូបបានបញ្ចប់ថ្នាក់វេជ្ជបណ្ឌិត នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្ត្រ ក្នុងឆ្នាំ១៩៩០-១៩៩៧។ ជាមួយនឹងការបញ្ចប់ថ្នាក់វេជ្ជបណ្ឌិត លោក សុខ លូ ក៏បានបញ្ចប់មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ នៅឆ្នាំ១៩៩៩។ នៅឆ្នាំ២០០១ លោកទទួលបានសញ្ញាបត្រមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល។

៨/ លោកស្រី មិថុនា ភូថង  អភិបាលខេត្តកោះកុង។ លោកស្រី គឺជាស្ត្រីទី១កាន់តំណែងជាអភិបាលខេត្ត ហើយក៏ជាចៅស្រីរបស់លោក សាយ ភូថង អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាដែរ។ លោកស្រី មិថុនា ភូថង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងបញ្ចាប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្ត្រ។

៩/ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ លោកស្រី ជាស្ត្រីទី២ ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងមុខតំណែងជាអភិបាលខេត្តក្នុងឆ្នាំ២០២០។ មុននឹងក្លាយជាអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិននៃគណបក្សប្រជាជនកម្ពុជា។ សម្រាប់កម្រិតវប្បធម៌វិញ គឺលោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។

១០/ លោក ស៊ុន សុវណ្ណារិទ្ធិ  អភិបាលខេត្តកំពង់ឆ្នាំង។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង និងសញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏ទទួលបានសញ្ញាបត្រមន្ត្រីមធ្យមសិក្សានៅសាលាភូមិន្ទរដ្ឋបាល ជំនាញរដ្ឋបាលទូទៅ និងសញ្ញាបត្រមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា-ស្វីស បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់

ព័ត៌មានជាតិ៤៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ក្រោមពន្លឺសន្តិភាពបានជំរុញឲ្យវិស័យពុទ្ធអាណាចក្រ រីកចម្រើនយ៉ាងឆាប់រហ័ស

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុករហែកមាស ផ្សព្វផ្សាយឱកាសការងារ និងការសិក្សាជំនាញខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ីកំណត់គោលដៅអាស៊ីអាគ្នេយ៍ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

MSMEsជាង៥០០ ទទួលបានការធានារកម្ចីដែលមានទឹកប្រាក់ជាង ៣០៥លានដុល្លារ ពី CGCC

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម