ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ៣០ មិថុនា មានរថយន្តចង្កូតស្ដាំចំនួន ៧០៤០ គ្រឿង បានចូលទៅកក់ប្រាក់ និងបង់ពន្ធ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃទី ៣០មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ ចូលមកបំពេញកាតព្វកិច្ចពន្ធអាករទាំងចង្កូតឆ្វេង និងចង្កូតស្ដាំ ដែលមកបង់ពន្ធ និងកក់ប្រាក់មានចំនួន ៩៧៥៣គ្រឿង។ ក្នុងនោះ រថយន្តចង្កូតស្ដាំដែលត្រូវកែចង្កូត និងបានចូលមកកក់ប្រាក់មានចំនួន ៧០៤០គ្រឿង។

ការឲ្យដឹងរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះ។
លោកបន្តថា រថយន្តចង្កូតឆ្វេងដែលគ្មានពន្ធ និងដែលម្ចាស់បានយកមកបង់ពន្ធ មានចំនួន ២៧១៣គ្រឿង និងប្រមូលបានប្រាក់ពន្ធអាករប្រមាណជា ៣៥លានដុល្លារ។ ចំណែកឯការប្រមូលចំណូលពីរថយន្តចង្កូតស្ដាំទាំង ៧០៤០គ្រឿង ដែលចូលមកកក់ប្រាក់វិញ ស្ថាប័នគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបានចំនួន ៤១.៥៦លានដុល្លារអាមេរិក។
លោក គុណ ញឹម បន្តថា តួលេខចំណូលរួម ដែលប្រមូលបានពីពន្ធអាករ លើរថយន្តទាំងពីរប្រភេទខាងលើ មានចំនួន ៧៦.៣៣លានដុល្លារអាមេរិក។ ក្នុងនោះ ១៤លានដុល្លាជាប្រាក់កក់។ ដោយឡែកនៅមានរថយន្តចង្កូតស្ដាំចំនួន ២៥៤៧គ្រឿង ក្នុងចំណោមរថយន្តចង្កូតស្ដាំ ៧០៤០គ្រឿង មិនទាន់បានកែចង្កូតរួចរាល់ និងបើគិតជាទឹកប្រាក់ គឺប្រមាណជា ១៤លានដុល្លារ ដែលប្រាក់កក់នេះបានមកដល់ដៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារួចហើយ។
គិតចាប់ពីការចាប់ផ្ដើមយុទ្ធនាការនៃការអនុវត្ត ការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ ក្នុងប្រទេសចំនួនជិត ១០ខែមកនេះ រថយន្តគ្មានពន្ធ និងរថយន្តចាស់ៗ ដែលបានមកបង់ពន្ធ និងកក់ប្រាក់នោះមានចំនួន ៩៧៥៣គ្រឿង។ ស្របពេលជាមួយគ្នានេះផងដែរ ការអនុវត្តនូវយុទ្ធនាការខាងលើ គឺមិនមានការបង្ក្រាបទៅលើម្ចាស់យានយន្តគ្មានពន្ធនោះទេ ដោយអគ្គនាយកដ្ឋានគយទុកលទ្ធភាពជួនម្ចាស់រថយន្ត ស្ម័គ្រចិត្តចូលមកបង់ពន្ធអាករដោយខ្លួនឯង។
សូមជម្រាបថា ចាប់ពីខែមករា ដល់ខែមិថុនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្រ្កាបរថយន្តគ្មានពន្ធក្នុងប្រទេសចំនួន ៣៤២គ្រឿង ដែលក្នុងនោះ មានរថយន្តចង្កូតស្ដាំតែ ៧គ្រឿងប៉ុណ្ណោះ ខណៈការបង្ក្រាបនេះ មិនបានអនុវត្តវិធានការតឹងរ៉ឹងខ្លាំងនោះទេ៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ស្ពានកោះពេជ្រតភ្ជាប់ទៅកោះនរាសម្រេចបាន ៩០ភាគរយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប៉ុន្មានប្លង់របស់ រតនា សុខាវត្តី សម្ញែងសម្រស់សិចស៊ី មានទាំងមតិរិះគន់ និងសរសើរ