Connect with us

ព័ត៌មានជាតិ

អាហារ​និង​គ្រឿង​បរិភោគ​នៅ​ផ្សារ​បន្ទាយស្រី គ្មាន​សារ​ធាតុគីមី​អ្វី​ឡើយ ក្រោយ​ការ​ចុះ​ត្រួតពិនិត្យ

បានផុស

នៅ

សមត្ថកិច្ច​ជំនាញ​នៅ​តែ​បន្ត​ចុះ​ត្រួត​ពិនិត្យ​ម្ហូប​អាហារ​និង​គ្រឿងទេស​ នៅ​តាម​ផ្សារ​ទូទាំង​ ខេត្ត​សៀមរាប ប៉ុន្តែ​ជា​លទ្ធផល​មិន​បាន​រក​ឃើញ​អ្វី​ខុស​ប្រក្រតី ឬ​មាន​សារធាតុ​គីមី​អ្វី​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្តែង​នៅ​ក្នុង​ឆ្នាំ​២០២០នេះ ​កម្លាំង​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្ត​សៀមរាប​ ដែល​ដឹកនាំ​ដោយ​លោក​លឹម វុ​ឌ្ឍី​អនុប្រធាន​សាខា បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព និង ម្ហូបអាហារ នៅ​ក្នុង​ផ្សារ​បន្ទាយស្រី ក្នុងស្រុក​បន្ទាយស្រី កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ មន្ត្រី​ជំនាញ​យើង ពុំបាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់ និង​ភាព​មិន​អនុលោម​ណាមួយ នៅ​លើ​ម្ហូបអាហារ​និង​គ្រឿង​ឧបភោគបរិភោគ​ឡើយ បន្ទាប់ពី​បាន​ធ្វើ​ការ​ពិសោធន៍​លើ​ម្ហូបអាហារ​មួយ​ចំនួន​រួមមាន​៖ ប្រភេទ​ស្ពៃ​ជ្រក់, ប្រភេទ​ប្រហុក, សណ្ដែកបណ្ដុះ, តៅហ៊ូ និង បាញ់​កាញ់ ជាដើម។

​លោក លឹម វុ​ឌ្ឍី មានប្រសាសន៍​ទៀត​ថា ទោះជា​យ៉ាង​នេះ​ក្ដី ក៏​មន្ត្រី​ជំនាញ នៅតែ​បន្ដ​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ទាំងអស់ ឲ្យ​បាន​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្ដី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រពល​រដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ផង​ដែរ។

​សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត បាន​ចុះ​ទៅតាម​ទីផ្សារ​នានា ដើម្បី​ស្វែងរក​ភាព​មិន​អនុលោម​ផ្នែក​សុវត្ថិភាព​ម្ហូបអាហារ​ចំនួន ១៨​លើក ដោយ​បាន​ធ្វើការ​ដកហូត​ទំនិញ​ ដែល​មាន​ភាព​មិន​ត្រឹមត្រូវ បាន​ចំនួន ១១៧,៨៣​គីឡូក្រាម ប៉ុន្តែ​ក្នុង​ចំនួន​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ គឺ​មាន​ការ​ថយចុះ៕

​អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​លែង​ធ្វើស្រែ​ពឹង​មេឃ ប្រជាជន ៣ ស្រុកនៅ​ខេត្តកំពង់ឆ្នាំងបាន​ ប្រឡាយ​បេតុងរាប់រយ​គីឡូម៉ែត្រ​​ ទាញទឹក​ធ្វើ​កសិកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៣៧ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៤០ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម