Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងផែនការសកម្មភាពដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-ឡាវ នឹងត្រូវចុះហត្ថលេខានៅ ដើមឆ្នាំ២០២៣ ខាងមុខ

បានផុស

នៅ

នៅដើមឆ្នាំ ២០២៣ខាងមុខ សេចក្តីព្រាងផែនការសកម្មភាពដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-ឡាវ នឹងត្រូវចុះហត្ថលេខា។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២​០​២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៃកិច្ចប្រជុំ បានឲ្យដឹងថា កិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិ​បត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ បានពិភាក្សាលើចំណុចសំខាន់ៗជាច្រើន ហើយសម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាពនៃការបញ្ចប់ “សេចក្តីព្រាងផែនការសកម្មភាព សម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែងឆ្នាំ ២០២៣-២០២៧” រវាងប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាក្នុងឱកាសគម្រោងដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសឡាវ នាដើមឆ្នាំ ២០២៣ ខាងមុខនេះ។

ជាមួយគ្នានោះ កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ ក៏បានឯកភាពបន្តរក្សាដំណើរទស្សនកិច្ច និងកិច្ចប្រជុំជាប្រចាំរវាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អាជ្ញាធរ មូលដ្ឋាន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ឡាវ ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ កាលពីល្ងាចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាសហប្រធាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម