ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ដាំត្នោត៣ម៉ឺនគ្រាប់ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៩កក្កដាឆ្នាំ២០២២ បានដឹកនាំកម្លាំងយកគ្រាប់ត្នោតចំនួន៣ម៉ឺនគ្រាប់ ទៅដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីបង្ហាញឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់ ពីមរតកដូនតា (គឺត្នោតខ្មែរថែទឹកដីសុវណ្ណភូមិ)។

លោក ស្វាយ សំអ៊ាង មានប្រសាសន៏ថា សមិទ្ធផលនេះ នឹងក្លាយទៅជាសម្បត្តិវប្បធម៌សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ បានស្គាល់ពីអត្តសញ្ញាណជាតិ បូរណភាពទឹកដីរបស់យើង នៅពេលដែលដើមឆ្នោតនេះដុះលូតលាស់ធំ។
លោក អភិបាលខេត្តមានប្រសាសន៍បន្ថែមថា អ្វីដែលសំខាន់ជាងនេះទៀតនោះ យើងអាចបណ្តុះគំនិតឲ្យប្រជាពលររដ្ឋយើងចេះថែរក្សាទឹកដី ព្រៃប្រឹក្សាសម្បត្តិធម្មជាតិ និងពេលដើមត្នោតដាំដុះលូតលាស់ហើយ ត្រូវរួមគ្នាថែរក្សាឲ្យបានល្អចៀសវាងកុំឲ្យមានភ្លើងឆេះ ហើយអនាគត បងប្អូនកូនចៅយើងរស់នៅជិតខ្សែមន្ទាត់ព្រំដែន និងបានទទួលភោគផលពីដើមត្នោតនេះ។
លោក ជា វាសនា ប្រជាពលរដ្ឋរស់នៅភូមិឬទ្ធីសែនជ័យ ស្រុកបុរីអូរស្វាយ បានទទួលស្គាល់ថា សមិទ្ធផលដើមត្នោតនេះពិតជាបានបញ្ជាក់ពីអត្តសញ្ញានជាតិរបស់យើង។ មួយវិញទៀតនិងធ្វើឲ្យមានសោភណ្ឌភាពនៅតាមព្រំដែនផង ហើយអាចប្រែក្លាយតំបន់នេះឲ្យទៅជាទីកន្លែងទេសចរណ៏បានថែមទៀត។
សូមបញ្ចាក់ថា នេះជាលើកទី ៤ហើយត្នោតនេះត្រូវបានដាំតាមផ្លូវអភិវឌ្ឍន៍ថ្មីខ្សែបន្ទាត់ព្រំដែន ដោយដាំលើកទី១ មានចំនួន ៣០.០០០(៣ម៉ឺន)គ្រាប់,លើកទី២,ចំនួន ៥០.០០០ (៥ម៉ឺន)គ្រាប់ និងលើកទី៣,មានចំនួន ១០០.០០០ (១០ម៉ឺន) គ្រាប់ លើកទី៤,មានចំនួន ៣០.០០០(៣ម៉ឺន)គ្រាប់ សរុបទាំង៤លើ ក គ្រាប់ត្នោតដែលបានដាំសរុបចំនួន ២១០.០០០(២១ម៉ឺនគ្រាប់)៕ងិនលីម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


