ព័ត៌មានជាតិ
ជនអន្តោប្រវេសន៍បរទេសមានវត្តមាននៅកម្ពុជាប្រមាណ៩ម៉ឺននាក់
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សព្វថ្ងៃជនអន្តោប្រវេសន៍បរទេសកំពុងមានវត្តមាននៅកម្ពុជាប្រមាណ៩ម៉ឺននាក់ ហើយពេលនេះដែរ រាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងការងារនេះ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលជួបសម្តែងការគួរសមជាមួយលោក កា ដា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ នៅក្នុងកិច្ចពិភាក្សាមួយ។
នៅក្នុងឱកាសនោះដែរលោក កា ដា មានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោម ពីការរៀបចំវេទិកាអន្តោប្រវេសន៍តូក្យូ របស់ក្រសួងយុត្តិធម៌ជប៉ុន ដែលក្នុងនោះមានការចូលរួមផ្លាស់ប្ដូរព័ត៌មានពីបណ្ដាប្រទេសអន្តរជាតិនានា។ ហើយដើម្បីជាការឆ្លើយតបសម្តេចក្រឡាហោមក៏បានមានប្រសាសន៍បញ្ជាក់ប្រាប់ទៅដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ជប៉ុនថា ពាក់ព័ន្ធទៅនឹងការងារក្នុងវិស័យអន្តោប្រវេសន៍ ដំបូងឡើយការងារមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការនគរបាលជាតិ ប៉ុន្តែដោយសារតែការងារមួយនេះកាន់តែរីកធំទៅ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេស។

គួរបញ្ជាក់ផងថា វត្តមានជនអន្តោប្រវេសន៍គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ មានវត្តមានជនបរទេស សរុបប្រមាណ ១៧ម៉ឺននាក់ ស្រីប្រហែល ២ពាន់នាក់ ស្មើនឹង ១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជារួចទៅហើយ ក្រោយរកឃើញថា ចូលមកធ្វើការនិងរស់នៅដោយខុសច្បាប់នៅកម្ពុជា៕
អត្ថបទ៖ ឌឿន ចាន់ថារី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


