ព័ត៌មានជាតិ
៤ឆ្នាំនេះ រដ្ឋាភិបាល ចំណាយថវិកា៣១លានដុល្លារជូនកម្មករជាស្ត្រីសម្រាលកូន
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងា រនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ១២៤ ០០០ ០០០ ០០០ រៀលស្មើនឹងប្រមាណ៣១លានដុល្លារអាមេរិកឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិកជាស្រ្តីនៅពេលសម្រាលកូនចំនួន៣០៧ ៨៩២ នាក់។

លោក ម៉េង ហុង អគ្គនាយករងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ការផ្តល់សាច់ប្រាក់នេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយបន្ថែមទៀត ដែលមានឈ្មោះថា កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។ ក្នុងនោះ សម្រាលបានកូន១នាក់ ទទួលបាន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះពីរទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២សែនរៀល ហើយអ្វីដែលពិសេសជាងនេះទៅទៀត កូនភ្លោះទាំង៣ គឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភដោយផ្ទាល់ពីសម្តេចតេជោ ចំនួន ៥លានរៀល។

គួរបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលត្រូវមានលក្ខខណ្ឌ ៖ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។ ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។ ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ។ ចំពោះសុពលភាពនៃការដាក់ឯកសារសម្រាប់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលមាន រយៈពេលយ៉ាងយូរបំផុតត្រឹមតែ ៣០ថ្ងៃ ឬមួយខែ។

លើសពីនេះទៀត កម្មការិនីជាស្ត្រីសម្រាលកូនក៏នឹងទទួលបានប្រាក់បំណាច់៧០ភាគរយ នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទានប្រចាំខៃ ពី ប.ស.ស ផងដែរ ប្រសិនបើថៅកែរបស់ពួកគាត់បានប្រកាសភាគទានមកក្នុង ប.ស.ស បានយ៉ាងតិចចំនួន ៩ខែក្នុងរយៈពេល១២ខែចុងក្រោយគិតមកត្រឹមខែដែលបានសម្រាលកូន ៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ