ព័ត៌មានជាតិ
អាជ្ញាធរស្រុកទឹកផុស សម្រេចបើកទ្វារទឹក២កន្លែងដើម្បីរំដោះជំនន់ទឹកភ្លៀង
មន្ត្រីសាលាស្រុកទឹកផុស នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បាននិយាយឲ្យដឹងថា ក្រោយពីបាក់ទំនប់ចាក់ទឹមស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ក្រុមការងារស្រុកទឹកផុសបានសម្រេចបើកទ្វារទឹកចំនួន២កន្លែង គឺទ្វារទឹកទំនប់គង្គារ ឃុំតាំងក្រសាំង និងទ្វារទឹកទំនប់ស្វាយចេក ឃុំចោងម៉ោង ធ្វើអោយស្ថានភាពទឹកជំនន់នៅក្នុងទំនប់ទាំងពីរខាងលើនេះ បានស្រកឡើងវិញបណ្ដើរៗហើយ ហើយបើល្ងាចថ្ងៃ២១នេះមិនមានភ្លៀងទេនោះទឹកនឹងស្រកបានលឿន។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ ជំនន់ទឹកភ្លៀងបានឡើងខ្លាំងធ្វើឱ្យដាច់ផ្លូវលើទំនប់ចាក់ទឹម និងទំនប់ដូនពៅ ឃុំជៀប បានដាច់ផ្លូវមួយចំនួន ។ ដោយឡែកនៅព្រឹកថ្ងៃទី២០ និង២១ មន្ត្រីការិយាល័យកសិកម្មស្រុក និងមន្ត្រីមន្ទីរបរិស្ថាន និងមន្ទីរធនធានទឹក បានចុះពិនិត្យការខូចខាតទំនប់ចាក់ទឹមនិងទំនប់ដូនពៅ ឃុំជៀប គឺបានខូចខាត ដោយជំនន់ទឹកភ្លៀង មាន ១-ទំនប់ចាក់ទឹម ការខូចខាតប្រវែងប្រមាណ១០០ម៉ែត្រ មានជម្រៅប្រមាណ១០ម៉ែត្រ , ២- ខូចខាតផ្លូវស្ពានថ្មអូរឃ្លៃ ភូមិតានៃ ប្រវែង១៥ម៉ែត្រ ជម្រៅ ៣,៥០ម៉ែត្រ ដែលក្រុមការងារក្រសួងធនធានទឹក មកដល់ល្ងាចថ្ងៃទី២១ នេះបានជួសជុលរួចហើយ , ៣- ខូចទំនប់ដូនពៅ ទឹកបានបុកដាច់ភ្លឺខាងជើងប្រឡាយប្រវែង ១៥០ម៉ែត្រ ទទឹងចាប់ពី ០.៥ម៉ែត្រ ទៅដល់២ម៉ែត្រ ចំណែកភ្លឺខាងត្បូងប្រឡាយមិនទាន់វាយ តម្លៃបានដោយសារទឹកកំពុងហូរបុក ។

នៅក្នុងស្ថានភាពនេះរដ្ឋបាលស្រុកទឹកផុសបានជូនដំណឹងដល់ឃុំចោ ងម៉ោង និងតាំងក្រសាំងអោ យ ចុះត្រួតពិនិត្យស្ថានភាពទឹក ជំ នន់ ដើ ម្បីបើកទ្វារទឹកទាំងអស់នៅ ក្នុងឃុំ រំដោះទឹកជំនន់កុំឱ្យកុំបាក់ទំនប់នា នាបន្តទៀត៕
អត្ថបទ៖ ឈៀងថារិទ្ធ







-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


