ព័ត៌មានជាតិ
ធនាគារ វីង ធ្វើការកែលម្អ Wing Bank App ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួល
កំណែ Wing Bank App ថ្មីធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងមានរូបរាងថ្មីស្រឡាងដ៏ស្រស់ស្អាត។ ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការ Wing Bank App ថ្មីដើម្បីផ្តល់ជូនអតិថិជននូវការប្រើប្រាស់កាន់តែរលូន និងមានមុខងារថ្មីៗជាច្រើនទៀត។ អតិថិជនអាចទាញយក Wing Bank App កំណែចុងក្រោយបំផុតពី App Store Google Play Store និង Huawei AppGallery បានយ៉ាងងាយស្រួល។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “ការកែលម្អ Wing Bank App ចុងក្រោយនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារ វីង ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ និងភាពងាយស្រួលល្អបំផុតកាន់តែច្រើនថែមទៀតទៅដល់អតិថិជន។ Wing Bank App ផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងពេលណាទាំងអស់ ព្រមទាំងភ្ជាប់មកជាមួយមុខងារជាច្រើនដើម្បីធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែងាយស្រួល និងប្រសើរឡើង។ អ្នកដែលមិនទាន់មាន Wing Bank App នឹងមិនទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលទាំងនេះនោះទេ។ យើងខ្ញុំ បានធ្វើការផ្លាស់ប្ដូរជាច្រើនតាមរយៈការជួយឲ្យអតិថិជនមានកាន់តែភាពងាយស្រួលលើការទូទាត់ចំណាយ ការសន្សំ វិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុដែលធ្វើឲ្យការប្រើប្រាស់កាន់តែរលូន។”
ធនាគារ វីង មានប្រព័ន្ធអេកូទូទាត់ឌីជីថលធំជាងគេ ហេតុនេះហើយ Wing Bank App របស់ធនាគារ វីង ផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសដ៏សំបូរបែប ភាពបត់បែនខ្ពស់ និងភាពងាយស្រួលលើសគេ។
អតិថិជនដែលប្រើប្រាស់ Wing Bank App ចុងក្រោយបំផុត នឹងទទួលបានពិសោធន៍ការប្រើប្រាស់ដែលគ្មានការរំខាន។ អតិថិជន អាចគ្រប់គ្រងគណនីយ៉ាងងាយស្រួល អាចទាញយកនិងចែករំលែកបង្កាន់ដៃប្រតិបត្តិការ ថែមទាំងរបាយការណ៍គណនីជាទម្រង់ PDF ឬ Excel ទៅតាមពេលវេលាដែលអាចកំណត់បាន គ្រប់គ្រងការកំណត់លើកាត ធ្វើការទូទាត់តាមQRកូដ ជាប្រាក់ដុល្លារ និងប្រាក់រៀលកាន់តែរហ័ស ហើយកាន់តែពិសេសជាងនេះទៅទៀត អតិថិជនអាចប្រើប្រាស់មុខងារទាំងនេះបានដោយចុចតែពីរឬបីដងលើស្មាតហ្វូនរបស់ពួកគេតែប៉ុណ្ណោះ។
Wing Bank App អនុញ្ញាតឲ្យអតិថិជនទូទាត់វិក្កយបត្រ ទិញគ្រឿងទេស សំបុត្រឡានក្រុង បង់ថ្លៃទឹកភ្លើង និងធ្វើប្រតិបត្តិការផ្សេងៗទៀតជាច្រើនទៀតបានយ៉ាងងាយស្រួល។ អតិថិជនក៏អាចស្នើសុំកម្ចីរហ័ស បើកគណនីបញ្ញើកាលកំណត់ ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក និងធ្វើការទូទាត់ជូនម្ចាស់អាជីវកម្មណាមួយក៏បានតាមរយៈ “KHQR”។ កាន់តែពិសេស ចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ អតិថិជនដែលបើកគណនីធនាគារ វីង ព្រមទាំងដាក់ប្រាក់ នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនពីកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”។
កម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំតែ” មានការចាប់រង្វាន់សរុប ៦ ជុំ។ អតិថិជនអាចចូលរួមដោយគ្រាន់តែបើកគណនីធនាគារ វីង ហើយដាក់ប្រាក់សន្សំតែប៉ុណ្ណោះ។ ដោយដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារអាមេរិក ឬ ២ លានរៀលនោះ អតិថិជននឹងមានឱកាសឈ្នះម៉ូតូ Honda Dream ជារៀងរាល់ថ្ងៃ។
អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០ ដុល្លារអាមេរិក ឬ ២០ លានរៀល មានឱកាសឈ្នះរថយន្ត Ford Wildtrak pickup រៀងរាល់ខែ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០០ ដុល្លារអាមេរិក ឬ ២០០ លានរៀល នឹងមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។
ការចាប់រង្វាន់លើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែសីហា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


