Connect with us

ព័ត៌មានជាតិ

អាជីវករខ្មែរលក់ដូរនៅផ្សារឡែមប្រតិកម្មថា អាជ្ញាធរថៃគាបសង្កត់

បានផុស

នៅ

បច្ចុប្បន្នមានអាជីវករខ្មែរជាច្រើននាក់ កំពុងលក់ដូរនៅក្នុងផ្សារឡែម ទឹកដីថៃជាប់ព្រំប្រទល់ខេត្តបាត់ដំបង។ ក្រុមអាជីវករ បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ ពួកគាត់ពិបាកក្នុងការលក់ដូរនិងរកចំណូលមិនបានដូចមុនឡើយ ដោយសារអាជ្ញាធរថៃ រឹតត្បិត និងគាបសង្កត់អាជីវករខ្មែរ ដែលកំពុងលក់ដូរក្នុងផ្សារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី កូលាប ជាឈ្មោះដែលកម្ពុជាថ្មីបង្កើតឡើងជំនួសឈ្មោះពិត ដើម្បីសុវត្ថិភាពពីអាជ្ញាធរថៃ ដែលគំរាមមិន​ឱ្យមានការផ្សព្វផ្សាយ។ អ្នកស្រី កូលាប បានប្រាប់ឱ្យដឹងថា អាជីវករខ្មែរ ដែលកំពុងលក់ដូរនៅក្នុងផ្សារឡែមទាំងអស់ ជួបការលំបាកខ្លាំង ដោយសារអាជ្ញាធរថៃរិតបន្តឹងតាមច្រកព្រំដែន ជាពិសេសទៅលើពលករខ្មែរចេញចូលតាមច្រកដូង ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយផ្សារឡែម (ប្រទេសថៃ)។

អ្នកស្រី កូលាប បានឱ្យដឹងដូច្នេះថា« មិនថាអាជីវករ ឬពលករ គឺគេ(ថៃ)រកគ្រប់វិធីដើម្បីគាបយកលុយ ហើយគេ​មិនខ្វល់ពីទីផ្សារថា ធ្វើយ៉ាងណាដោះស្រាយឱ្យអាជីវករ ឬពលករងាយស្រួលលក់ដូរ និងចេញចូល​តាមច្រកនឹង(ច្រកដូង)ទេ គេមិនខ្វល់ពីដំណោះស្រាយ គឺដឹងតែគាបស៊ីពីពលករផង ពីអាជីវករខ្មែរផង»។

អ្នកស្រីបន្តថា អាជីវករខ្មែរស្ទើរតែ ១០០ភាគរយ ដែលលក់ដូរនៅក្នុងផ្សារឡែមនេះ ប៉ះពាល់ជីវភាពធ្ងន់ធ្ងន់ ដោយសារពុំមានប្រាក់ចំណូល ដើម្បីទប់ទល់ការចំណាយ ហើយអ្នកខ្លះក្ស័យធន រហូតដល់លក់ផ្ទះ លក់ដីនៅខ្មែរ យកលុយទៅបង់តូបផ្សារកុំឱ្យបាត់បង់កន្លែងលក់។

អាជីវករ មិនហ៊ានរើបម្រាស់ ក៏ព្រោះតែពេលងើបឡើងអាជ្ញាធរថៃ គំរាមរឹបអូសតូប ដូច្នេះពួកគាត់មិនហ៊ានធ្វើសកម្មភាព បានត្រឹមរក្សាភាពស្ងប់ស្ងាត់ប៉ុណ្ណោះ។

«ពួកយើង មិនហ៊ានប្រតិកម្មបើកចំហរទេ ព្រោះម្នាក់ៗ ទិញតូបអស់ ១លាន ឬជាង ១លានបាត(ស្មើជាង ៣ម៉ឺនដុល្លារ) មួយអាណត្តិ រយៈពេល៨ឆ្នាំ និងត្រូវបង់ប្រចំាខែ ៦ពាន់បាតទៀត បើហ៊ានតវ៉ា អាជ្ញាធរថៃ នឹងដកហូតយកតូបវិញ ដោយមិនបានអ្វីទាំងអស់ ដូច្នេះចង់ឬមិនចង់ គឺត្រូវតែនៅស្ងៀមទាំងអស់គ្នា»។ នេះជាការបន្ថែមរបស់អ្នកស្រី កូលាប។

ត្រង់ចំណុចនេះ អ្នកស្រីបានសង្កត់ធ្ងន់ថា ដើមឡើយតូបនៅក្នុងផ្សារឡែមនេះ តម្លៃ១តូបត្រឹមតែ ៥ម៉ឺនបាត ប៉ុណ្ណោះ។ តែក្រោយមក ម្ចាស់ផ្សារជាជនជាតិថៃ បានដំឡើងថ្លៃតូបជាបន្តបន្ទាប់ រហូតដល់ ៨០ម៉ឺនបាត ក្នុងមួយតូប និងសព្វថ្ងៃជាង ១លានបាត (ស្មើជាង ៣ដុល្លារ) រយៈពេលកំណត់ ៨ឆ្នាំ​ និងត្រូវបង់ប្រចាំខែ ៦០០០បាតទៀត។

ក្រុមអាជីវករ បានស្នើដល់អាជ្ញាធរខ្មែរ ជួយអន្តរាគមន៍លើបញ្ហានេះដែរ តែមិនទាន់មានដំណោះស្រាយ។

កម្ពុជាថ្មី កំពុងទាក់ទងមន្រ្តីពាក់ព័ន្ធដើម្បីជម្រាបសួរអំពីដំណឹងនេះ តែមិនទាន់អាចរកប្រភពដើម្បីឆ្លើយតបនៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ម្ចាស់​ចម្ការ​ទុរេន​ថា កត្តា​អាកាសធាតុល្អ​ធ្វើ​ឱ្យ​ទុរេននៅរមណីយដ្ឋាន​ទឹកឈូ​ធំៗ​ល្អ ​ក្នុង​ការ​ប្រមូលផល

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាការពារ​ម្នាក់ ត្រូវ​អធិការនគរបាលខណ្ឌឫស្សីកែវ​ផ្ដល់​ថវិកាព្យាបាល ខណៈ​ចុះ​បង្ក្រាប​ប៉ះទង្គិច​នឹង​ជន​ញៀន​ថ្នាំ​

សន្តិសុខសង្គម៧ ម៉ោង មុន

សាច់ជ្រូក​បង្កក​ខូចគុណភាព​ ជាង១ពាន់គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ដុត​កម្ទេចចោល

សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជួសជុល​ជង្ហុក​មួយ​កន្លែង​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ ពិសេស​គឺពេល​រាត្រី

Sokha Hotels

ព័ត៌មានពេញនិយម