ព័ត៌មានជាតិ
គណៈកម្មាធិការបុណ្យជាតិដាក់ចេញផែនការណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទាន
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដាក់ចេញផែនការណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
និងកឋិនទានឲ្យបានស្របទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរព្រះពុទ្ធសាសនា និងអនុវត្តតាមវិធានការ ៣ការពារ និង៣ កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

យោងតាមផែនការណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានដែលទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែសីហា នេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានធ្វើការណែនាំដល់គ្រប់ក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ឲ្យចូលរួមបំផុសលើកទឹកចិត្តបង្កលក្ខណៈងាយស្រួលជូនមន្ត្រីរាជការ ក្រោមឱវាទ
បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម និងការជួបជុំឳពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងកឋិនទាន ឱ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ។

ជាមួយគ្នានេះដែរក៏បានណែនាំឱ្យមានការតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ នៅតាមក្រសួង ស្ថាប័នរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក្រ សហគ្រាស
សាលារៀន តាមសួនច្បារទីសាធារណៈ និងតាមគ្រប់គេហដ្ឋានប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះក៏បានណែនាំឱ្យគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត ឱ្យយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិន ទាន និងរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរសដែលបាន ពលីក្នុងបុព្វហេតុជាតិមាតុភូមិ ឲ្យបានស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអំពាវនាវពុទ្ធសាសនិកជនទាំងអស់ ឱ្យជៀសវាងការបង្កសកម្មភាព
នាំឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ដូចជាការគប់ស្បោងទឹក ជះទឹក និងគប់វត្ថុរឹងផ្សេងៗ ដែលធ្វើឱ្យខូចរបៀប រៀបរយបាត់សណ្ដាប់ធ្នាប់សង្គម និងអាចបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឳពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាង គ្នានឹងគ្នាទៅវិញទៅមកព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។

គួរបញ្ជាក់ថា ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹង ថ្ងៃទី១១ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ ដោយឡែកសម្រាប់ពិធីបុណ្យកឋិនទាន ឆ្នាំនេះ នឹងប្រព្រឹត្តទៅពីថៃ្ង១រោច
ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


