ធនាគារកាណាឌីយ៉ា សាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) បើក​សម្ពោធ​ទីតាំងថ្មី កាន់​តែ​ធំ និង​ទំនើប​ជាង​មុន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធនាគារកាណាឌីយ៉ា សាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) បើក​សម្ពោធ​ទីតាំងថ្មី កាន់​តែ​ធំ និង​ទំនើប​ជាង​មុន

Published

on

ជាមួយ​ការ​វិវត្ត​ឥត​ឈប់ឈរ ធនាគារ​កាណាឌីយ៉ា នៅ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​សម្ពោធ​បើក​ដំណើរការ ​សាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) នៅលើទីតាំងថ្មី និង​កាន់​តែ​ទំនើប​ជាង​មុន​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ថ្មី​នេះមាន​អាសយដ្ឋានស្ថិតនៅអគារលេខ ៧០១ អាបេ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមាន​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សំបូរបែបដូចជា​៖ ប្រាក់​បញ្ញើ (​ជា​ប្រាក់​ដុល្លារ​អាមេរិក​,​ប្រាក់រៀល និង​ប្រាក់យ៉​ន់​ចិន​) ឥណទាន (​ឥណទាន​ផ្ទះ​, ឥណទាន​យានយន្ត​, ឥណទាន​ផ្ទាល់ខ្លួន​) ឥណទាន​ពាណិជ្ជកម្ម​ខ្នាត​ធំ, ឥណទាន​សម្រាប់​សហគ្រាស​ខ្នាតតូច​-​មធ្យម, ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​, សេវា​ផ្ទេរប្រាក់ សេវា​បើកប្រាក់​បៀវត្ស សេវា​ប្តូរប្រាក់ សេវា​បង់ពន្ធ ប័ណ្ណឥណទាន សេវាកម្ម​ធនាគារ​ចល័ត​តាម​ទូរស័ព្ទដៃ ម៉ាស៊ីន​ដក​ប្រាក់ ដាក់ប្រាក់​ដំណើរការ​២៤​ម៉ោង​/៧ថ្ងៃក្នុង១​សប្តាហ៍ និង សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ថ្លែង​ក្នុងឱកាស​បើក​ប្រតិបត្តិការ​សាខាបូកគោ ​ទីតាំង​ថ្មី នៅ​ថ្ងៃសុក្រ ទី២៥ ខែធ្នូ ​​នេះ លោក Raymond Sia Say Guan ជា​អគ្គនាយក នៃ​ធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “ការសម្ពោធទីតាំងថ្មីសាខាបូកគោ (អតីតសាខាទួលស្វាយព្រៃ) ក្នុងថ្ងៃនេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងការបន្តវិនិយោគរបស់ធនាគារកាណាឌីយ៉ាដើម្បីសហគមន៍ និងអតិថិជនរបស់យើង។

នៅទីតាំងថ្មីនេះ យើងខ្ញុំបានបន្តវិនិយោគបន្ថែមទៅលើបណ្តាញធនាគារឌីជីថល និង Contactless បន្ថែមទៀត។ ជាក់ស្ដែង ខណៈទីតាំងចាស់យើងមានតែម៉ាស៊ីនដកប្រាក់ (ATM) ចំនួន២គ្រឿង ប៉ុន្តែនៅសាខាបូកគោទីតាំងថ្មីនេះ យើងនឹងមានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ (ATM/CRM) សរុបចំនួន ៥ គ្រឿង ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានគាំទ្រស្មោះស្ម័គ្រចំពោះ សាខាទួលស្វាយព្រៃ  រយៈពេល ៨ ឆ្នាំកន្លងទៅ ហើយចាប់ពីពេលនេះយើងនឹងបន្តបម្រើ និងស្វាគមន៍អតិថិជនទាំងថ្មីទាំងចាស់មកកាន់សាខាបូកគោថ្មីរបស់យើង។

​ធនាគារ​កាណាឌីយ៉ា ក​.​អ សូម​ស្វាគមន៍​ក្រុមហ៊ុន និង អតិថិជន​មកពី​គ្រប់​មជ្ឈដ្ឋាន ចំពោះ​ការអញ្ជើញ​មកកាន់​សាខាបូកគោ​ថ្មី​នេះ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ និង ដើម្បី​សួរនាំ​ព័​ត​៌មាន​បន្ថែម ផ្សេងៗ​សូម​ទំនាក់ទំនង មកកាន់​លេខ​៖ 023 216 238/​ 023 216 239/ 097 90 999 58/ 097 90 999 67 ។ ​

សូម​រំឭកដែរ​ថា ធនាគារ​កាណាឌីយ៉ា ក​.​អ បានបើកបម្រើសេវាកម្មជាធនាគារពាណិជ្ជមុនគេបង្អស់មួយ និងផ្ដល់សេវាកម្មហិរញ្ញាវត្ថុយ៉ាងសំបូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្មាំ ១៩៩១ មកម៉េ្លះ ហើយបច្ចុប្បន្ននេះ ធនាគារ មានបណ្តាញសាខាក្នុងប្រទេសកម្ពុជាសរុបចំនួន ៦២ មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់សរុបច្រើនជាង ២០០ កន្លែង មានសេវាអ៊ិនធរណិត និងកម្មវិធីធនាគារ​តាម​ទូរស័ព្ទដៃ។ គិត​ត្រឹម​បំណាច់​ឆ្នាំ ​២០១៩ ធនាគារ​កាណាឌីយ៉ា ក​.​អ ​មានទ្រព្យសកម្មសរុបស្មើនឹង ៦.៥៤៨ លានដុល្លាអាមេរិក (ប្រាំមួយពាន់ប្រាំរយសែសិបប្រាំបីលាន ដុល្លាអាមេរិក) និងបាន​ទទួល​ចំណាត់ថ្នាក់​ជា​ធនាគារ​ដ៏​ធំជាងគេនៅ​ប្រទេស​កម្ពុជា គិត​លើ​តារាង​តុល្យការ (​ទ្រព្យសកម្ម​, ទំហំ​កម្ចី និង​ប្រាក់​បញ្ញើ​)​ ៕

អត្ថបទ ផ្សាយពាណិជ្ជកម្ម

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services