ព័ត៌មានជាតិ
ទម្លាយរឿងពិតកុំឲ្យមហាជនផ្អើលទៀត បុរសជិះម៉ូតូគៀបស៊ីលុយ និស្សិតស្រីជិះម៉ូតូតាមផ្លូវ
ក្រោយមានការស៊ែរលើបណ្តាញសង្គម ករណីមានជនខិលខូចម្នាក់ដើរកៀបស៊ីលុយស្រីៗជិះម៉ូតូម្នាក់ឯង ដោយយកលេសថា ជិះម៉ូតូកៀរ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចុះធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញាយកមកសាកសួរ។
បុរសជាជនសង្ស័យ ដែលសមត្ថកិច្ចស្រាវជ្រាវតាមភិនភាគដូចនៅក្នុងរូបភាពបង្ហោះ ត្រូវស្គាល់អត្តសញ្ញាណ ពិតប្រាកដថាបុរសម្នាក់នោះឈ្មោះ ឡេង ប៉ឆាយ ភេទប្រុស អាយុ២៧ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥០៥E០ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សាដេប៉ូ៣ បានអញ្ជើញឈ្មោះ ឡេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាឪពុករបស់ឈ្មោះ ឡេង ប៉ឆាយ ដោយបាននាំឈ្មោះ ឡេង ប៉ឆាយ មកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីធ្វើការសាកសួរ និងបំភ្លឺចំពោះមុខសមត្ថកិច្ចទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ ” គីមសាន ក្រូចឆ្មារ” នៅវេលាម៉ោង ១៦:០៥នាទី នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
យោងតាមការបំភ្លឺអះអាងរបស់ឈ្មោះ ឡេង ចិន្តា ដែលជាឪពុករបស់ឈ្មោះ ឡេង ប៉ឆាយ បានបញ្ជាក់ និងអះអាងថា កូនប្រុស របស់គាត់មានជម្ងឺផ្លូវចិត្ត (សតិមិនប្រក្រតី) តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ហេីយគាត់បានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ដោយបានបើកថ្នាំពីមន្ទីរពេទ្យក្នុង១ខែម្ដង យកមកលេបជាប្រចាំថ្ងៃ ហេីយគាត់ក៏បានបង្ហាញភស្តុតាងជាប័ណ្ណសុខភាព របស់កូនគាត់ឈ្មោះ ឡេង ប៉ោឆាយ អត្តលេខ ជំងឺ 007-410-600-6 របស់មន្ទីរពេទ្យព្រះកុសុម: ផ្នែកពិគ្រោះជម្ងឺផ្លូវចិត្តទៀតផង ។


ជាមួយនោះដែរ ក៏មានលិខិតបញ្ជាក់របស់លោកចៅសង្កាត់ផ្សារដេប៉ូទី៣ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើការបញ្ជាក់ថា៖ ឈ្មោះ ឡេង ប៉ឆាយ ភេទប្រុស សញ្ជាតិខ្មែរ កេីតថ្ងៃ៣០ ខែកញ្ញា ឆ្នាំ១៩៩៣ ស្នាក់នៅផ្ទះលេខ៥០៥E០ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពិតជាជនដែលមានស្មារតីមិនប្រក្រតី ឆេវឆាវគ្រប់គ្រង អារម្មណ៍ខ្លួន ឯងមិនបាន ឡេឡារនៅមិនស្ងៀម និងឧស្សាហ៍វឹលមុខ ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់