ព័ត៌មានជាតិ
វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា
មន្រ្តីជាន់ខ្ពស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះដំណើរការស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងនៅ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ខណៈលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Well-Dang មន្រ្តីជាន់ខ្ពស់ នៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ក្រោមប្រធានបទកេរ្តិ៍ដំណែលសង្រ្គាម សន្តិភាព និងសន្តិសុខក្នុងតំបន់ និងការកសាងសន្តិភាព ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនអាមេរិក និងកម្ពុជា។

លោក Andrew Well-Dang បានថ្លែងបញ្ជាក់ថា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ ស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាទំនាស់ផ្ទៃក្នុងប្រទេសនីមួយៗនៅលើពិភពលោក និងក្នុងតំបន់។ មន្រ្តីជាន់ខ្ពស់រូបនេះ បានវាយតម្លៃខ្ពស់ចំពោះដំណើរការស្វែងរកសន្តិភាព និងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សន៍នៅកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាប្រទេសមួយដែលមានបទពិសោធន៍ច្រើន និងអាចចែករំលែកទៅបណ្តាប្រទេសនានាជុំវិញពិភពលោក និងក្នុងតំបន់ ដែលកំពុងជួបប្រទះ និងធ្លាប់ជួបផលវិបាកដូចកម្ពុជា។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីដំណើរការស្វែងសន្តិភាព និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាស្ថាបនិកសន្តិភាព និងមគ្គុទេ្ទសក៍ឯក ក្នុងការនាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ ព្រមទាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបណ្តាប្រទេសនានា ដែលត្រូវការ និងធ្លាប់រងគ្រោះដូចកម្ពុជា។

លោកបន្តទៀតថា រយៈពេល ៣០ ឆ្នាំ នៃដំណើរការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា បានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ដីសុវត្ថិភាព កាត់អត្រាគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការងារបោសសម្អាតមីន បានរួមចំណែកដល់កិច្ចគាំពារដល់សន្តិភាពនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាបានត្រៀមខ្លួនរួចស្រេច ក្នុងការចូលរួមកសាង និងពង្រឹងនូវសន្តិភាពនៅតាមបណ្តាប្រទេសដែលត្រូវការកម្ពុជា។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ជួយគាំទ្រដល់ជនមានពិការភាព និងអតីតយុទ្ធជន ដែលបានរងគ្រោះដោយសារកាកសំណល់សង្រ្គាម៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


