ព័ត៌មានជាតិ
អាជ្ញាធរលែងត្រីមេពូជ និងកូនជាង ៦ ម៉ឺនក្បាលចូលទៅអាងស្តុក អភិរក្សទំនប់វារីអគ្គីសនីសេសានក្រោម២
រដ្ឋបាលជលផលថ្នាក់ជាតិសហការជាមួយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនៅថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ នេះ បានលែងត្រីមេពូជ និងកូនត្រីចំនួន ៦ ប្រភេទ សរុបជាង ៦ ម៉ឺនក្បាលទៅក្នុងអាងអភិរក្សទំបន់វារីអគ្គិសនីសេសានក្រោមពី ដើម្បីឱ្យវាបន្តពូជសម្បូរបែបឡើងសម្រាប់បម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋយើងនៅតំបន់នេះ។

លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផលបានបញ្ជាក់ថា៖ ការលែងត្រីគឺជាលើកទី៣ហើយ នៅតំបន់វារីអគ្គិសនីសេសានក្រោមពីនេះ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋឲ្យពួកគាត់នាំគ្នាចូលរួមថែរក្សាធនធានមច្ឆជាតិដែលយើងមានស្រាប់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺជានិមិត្តរូប ដើម្បីប្រាប់ប្រជាជនយើងឱ្យចេះថែរក្សាត្រី ហើយចេះធ្វើនេសាទឲ្យបានត្រឹមត្រូវតាមច្បាប់។
លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ ការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះ ខណ្ឌជលផលបានរៀបចំឱ្យមានឆ្មាំ និងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការនៅភូមិសាស្ត្រខាងលើចម្ងាយពីទំបន់វារីប្រមាណជិត ១០ គីឡូម៉ែត្រ និងប្រគល់សម្ភារសម្រាប់ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសផងដែរ។

លោកបន្តថា៖ នេះជាតំបន់ស្តុកត្រីធម្មជាតិមួយសម្រាប់បំរើឱ្យផលប្រយោជន៍រួមទាំងអស់គ្នាដូចនេះប្រជាអ្នកនេសាទត្រូវគោរពច្បាប់ជលផល និងអនុវត្តវិធានការការពារសម្បត្តិធនធានរបស់ខ្លួននៅតំបន់នេះ សូមចូលរួមទាក់ទងទៅនឹងប្រភេទត្រី ការពារប្រភេទត្រីដែលកំពុងរងគ្រោះ មានដូចជាត្រីរាជ ត្រីត្រសក់ ត្រីគល់រាំង ត្រីក្របី ជាដើមដើម្បីទុកឲ្យកូនចៅយើងជំនាន់ក្រោយបានស្គាល់តទៅទៀត។
លោក ចាន់ រ៉ានី ប្រជាសហគមន៍នេសាទឃុំស្រែគរបានទទួលស្គាល់ថា៖ នេះជាប្រភេទត្រីជិតផតុពូជមែន ហើយប្រជាសហគមន៍ក៍ដូចជាក្រុមឆ្មាំប្រចាំការតែងនាំគ្នាចុះធ្វើល្បាតជាប្រចាំ ព្រោះយើងទទួលបានការគាំទ្រពីផ្នែកខណ្ឌជលផល និងអង្គការដៃគូសម្រាប់ធ្វើសកម្មភាព អាហ្នឹងយើងហាមឃាត់មិនឲ្យដាក់មងដាក់សន្ទូចដាក់អីទាំងអស់រឿងរបស់ខុសច្បាប់ទាំងអស់ដើម្បីយើងជួយថែរក្សាទប់ស្កាត់អាហ្នឹងឱ្យបានដើម្បីផលប្រយោជន៍សម្រាប់កូនចៅយើងតទៅមុខ សម្រាប់រកស៊ីអនាគតយើងតទៅមុខទៀត។

សូមបញ្ចាក់ថា៖ កូនត្រីនិងត្រីមេពូជចំនួនជាង៦ម៉ឺនក្បាលនេះរួមមានត្រីគ្រុំ ត្រីឆ្ពិនមាស ត្រីឆ្ពិនប្រាក់ ត្រីប្រា ត្រីកាហែ និងត្រីឈ្វៀត ដែលមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើភ្ញាស់បានជាលើកដំបូងយកទៅលែងដើម្បីបង្ហាញពីការអភិវឌ្ឍន៍ផ្នែកវារីវប្បកម្មនៅខេត្តស្ទឹងត្រែងនាថ្ងៃអនាគត៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


