ព័ត៌មានជាតិ
លោក ឆាយ គឹមខឿន ជំរុញឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីវែកមុខអ្នកគំរាមទារលុយតាមអនឡាញ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យជនរងគ្រោះក្នុងករណីជំពាក់លុយតាមអនឡាញ ហើយរងការគំរាមកំហែងដាក់ពាក់បណ្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ការជំរុញនេះ គឺបន្ទាប់ពីក្នុងពេលប៉ុន្មានថ្ងៃនេះ មានការលេចឡើងនូវករណីបង្ហោះហ្វេសប៊ុកថា អ្នកនេះ អ្នកនោះជំពាក់លុយ ហើយគំរាមកំហែងឲ្យសងវិញជាបន្ទាន់ បើមិនចង់ឲ្យមានការបង្ហោះរូបភាពផ្សេងៗតទៅទៀត។

តាមបណ្តាញសង្គមតេឡេក្រាមមកកាន់«កម្ពុជាថ្មី»នៅរសៀលថ្ងៃអង្គារនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា៖« ឥឡូវ ឲ្យយើងខ្ញុំទៅស្រាវជ្រាវយ៉ាងម៉េច បើពួកគាត់អត់មានបណ្តឹង គាត់ត្រូវប្តឹងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា»។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា បើគ្រាន់តែរូបភាពបង្ហោះខ្លីលុយ និងអ្នកឲ្យខ្លីលុយ វាមិនមែនជាធាតុផ្សំនៃបទល្មើសដែលត្រូវនាំយកទៅកាត់ទោសឡើយ។ ប៉ុន្តែ ផ្ទុយទៅវិញ បើសិនមានរូបភាពគំរាមកំហែង វា គឺជាបទល្មើសដែលត្រូវចាត់ការទៅតាមផ្លូវច្បាប់។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បើជនរងគ្រោះគ្រាន់តែបង្ហោះករណីរបស់ពួកគេនៅតាមបណ្តាញសង្គមហ្វេសប៊ុក គឺអាជ្ញាធរមានសមត្ថកិច្ចមិនអាចមានមូលដ្ឋាន ដើម្បីចាត់ការទៅលើរឿងនេះបានទេ។ ប៉ុន្តែ ជម្រើសដែលល្អ គឺជនរងគ្រោះដែលត្រូវបានគេគំរាមកំហែង ត្រូវមកសហការជាមួយសមត្ថកិច្ច ដើម្បីសមត្ថកិច្ចអាចប្រមូលបានព័ត៌មានពាក់ព័ន្ធផ្សេង ហើយធ្វើការលើរឿងនេះ។

សម្រាប់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ការប្រើប្រាស់បណ្តាញសង្គម គឺមានទាំងភាពល្អប្រសើរ និងគ្រោះថ្នាក់ដល់ខ្លួនឯង និងសង្គម។ លោកថា ប្រជាពលរដ្ឋ ត្រូវពិចារណាឲ្យបានមែនទែនចំពោះការឲ្យខ្ចីលុយតាមបណ្តាញអនឡាញនេះ ដោយថា មិនដែលនៅសុខៗគេស្រាប់តែឆាតមកឲ្យខ្ចីលុយនោះទេ គឺប្រាកដជាមានកលល្បិចណាមួយមិនខានឡើយ។ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកស្តាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចចំពោះបញ្ហានៅតាមប្រព័ន្ធអនឡាញនេះ៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ