ព័ត៌មានជាតិ
លោក ឃួង ស្រេង ណែនាំអភិបាលរងខណ្ឌទើបតែងតាំងថ្មី ត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យទាន់ពេលវេលា
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ដើម្បីបង្កើនល្បឿនការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ជាពិសេសបំពេញភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋ ឲ្យបានតាមសេចក្តីត្រូវការ។

លោក ឃួង ស្រេង បានណែនាំដូច្នេះ គឺនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា ក្នុងរាធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្កើនចំនួនអភិបាលរងខណ្ឌបន្ថែមនាពេលនេះ គឺពិតជាមានអត្ថប្រយោជន៍សំខាន់ណាស់ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរ ទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងការជីកប្រឡាយ ធ្វើលូ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋបានកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយគុណភាព។

លោកបន្តថា ការបង្កើនប្រសិទ្ធភាពការងារនេះ គឺជាបំណងប្រាថ្នាចាច់បាច់របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់ប្រទេសស៊ីវិល័យ ខណៈដែលបច្ចុប្បន្ននេះប្រជាជនកម្ពុជាមានភាពស៊ីវិល័យច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដោយឡែក ក្នុងរាជធានីភ្នំពេញ ក៏កាន់តែមានភាពស៊ីវិល័យផងដែរ ទាំងការរស់នៅ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះទៀត តម្រូវការ ក៏កាន់តែមានភាពឈានឡើង។ ដូច្នេះការបម្រើសេវាគ្រប់សព្វបែបយ៉ាង ក្នុងរាជធានីភ្នំពេញរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ ត្រូវតែបង្កើនល្បឿន និងប្រសិទ្ធភាព ព្រមទាំងប្រសិទ្ធផល ឲ្យបានល្អប្រសើរបន្ថែមទៀត។

លោក ឃួង ស្រេង ក៏បានណែនាំដល់រដ្ឋបាលខណ្ឌ និងចៅសង្កាត់ទាំងអស់ គឺត្រូវបន្តខិតខំប្រឹងប្រែង និងត្រៀមលក្ខណៈ ដើម្បីបំពេញបន្ថែមនូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើការអភិវឌ្ឍសេវាផ្ដល់សេវា ជូនប្រជាពលរដ្ឋឲ្យកាន់តែទំនើប ជឿនលឿន និងមានភាពងាយស្រួលបំផុត។

គួរបញ្ជាក់ថា នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ និងនាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា ក្នុងរាធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២នេះ រួមមាន៖ ការផ្ទេរភារកិច្ចមន្រ្តីរាជការចំនួន ១២រូបជាអភិបាលរងខណ្ឌ តែងតំាងមន្រ្តីរាជការចំនួន ៣៦រូប ជាអភិបាលរងខណ្ឌ ផ្ទេរអភិ បាលរងខណ្ឌចំនួន ៥រូប ទៅបំរើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ និងតែងតំាងប្រគល់ភារកិច្ចដល់មន្រ្តីរាជការចំនួន ១០រូប ជានាយករដ្ឋបាលក្នុងរចនាសម័្ពន្ធរដ្ឋបាលខណ្ឌនានា នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


