ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ អះអាងថា ភាពជោគជ័យរបស់កម្ពុជា គឺជាមួយផ្នែកនៃការជ្រោមជ្រែងរបស់ចិន
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា ចិន គឺជាសម្ព័ន្ធមិត្តដែកថែបរបស់កម្ពុជា តាំងពីយូរណាស់មកហើយ។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិរបស់ប្រទេសទាំងពីរ ក៏មានការកើនឡើងនូវកម្រិតថ្មីមួយទៀត។ មិនតែប៉ុណ្ណោះ សម្តេច ទៀ បាញ់ បានអះអាងថា ភាពជោគជ័យរបស់កម្ពុជាមកដល់សព្វថ្ងៃនេះ គឺជាមួយផ្នែកនៃការជួយពីប្រទេសចិន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា កម្ពុជាមិនខ្វល់ពីការលើកឡើងពីភាគីណាមួយចំពោះសម្ព័ន្ធមិត្តកម្ពុជា-ចិន ឡើយ។ ចិន គឺជាប្រទេសទីមួយ ដែលបានជួយកម្ពុជាក្នុងកំលុងពេលកម្ពុជាជួបទុក្ខ។ ជាឧទាហរណ៍ នៅពេលដែលកម្ពុជាជួបវិបត្តិកូវីដ-១៩ លើកដំបូង គឺមានតែចិនប៉ុណ្ណោះដែលជាប្រទេសដំបូង បានបញ្ជូនក្រុមគ្រូពេទ្យ ក្រុមវេជ្ជសាស្ត្រ និងផ្តល់ជាវ៉ាក់សាំងមកកម្ពុជា។
សម្តេចពិជ័យ ទៀ បាញ់ មានប្រសាសន៍ថា៖ “ចិន និងកម្ពុជា នឹងបន្តធ្វើការអភិវឌ្ឍជាមួយគ្នា ប្រកៀកស្មាជាមួយគ្នា ជាពិសេស ក្នុងពេលដែលមានអ្វីជាការលំបាក គឺសាធារណរដ្ឋប្រជាមានិតចិនឆាប់រហ័សជួយទាន់ពេលវេលា គ្រប់កាលៈទេសៈ” ។

សម្តេចបានថ្លែងបន្ថែមទៀតថា កាលដែលកម្ពុជា មានភាពជោគជ័យ រីកចម្រើនមកដល់សព្វថ្ងៃ គឺជាការរួមចំណែកមួយយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ មួយវិញទៀត បច្ចុប្បន្ននេះ កម្ពុជាជួបការលំបាកផងដែរ ទាក់ទងជាមួយនឹងកម្ពុជាគឺជាប្រធានប្តូរវេនអាស៊ាន។ ដូច្នេះ ត្រូវមានកិច្ចប្រជុំនៅកម្ពុជា ហើយសុទ្ធតែជាគណៈប្រតិភូខ្ពស់ៗ ពីប្រទេសមហាអំណាចផ្សេងៗ។ អញ្ចឹងហើយ កម្ពុជាត្រូវមមាញឹកចំពោះការប្រជុំអាស៊ានផង និងប្រជុំប្តូរវេនដែលមាន ៨ប្រទេស ចូលរួមទៀត ជាហេតុធ្វើឱ្យមធ្យោបាយដឹកគណៈប្រតិភូ មានភាពលំបាក។ ជាការឆ្លើយតបមួយជំហានទៀត ចិនបានផ្តល់ជារថយន្តទំនើបសម្រាប់ដឹកគណប្រតិភូជាន់ខ្ពស់ ព្រមទាំងសម្ភារៈការិយាល័យផ្សេងៗទៀត។ ទាំងនេះ គឺជាកិច្ចសហប្រតិបត្តិការកម្រិតថ្មីមួយទៀតរបស់ប្រទេសទាំងពីរ។

សម្តេចពិជ័យ ទៀ បាញ់ ថ្លែងបែបនេះក្នុងឱកាស ពិធីផ្ទេរ និងប្រគល់សម្ភារៈជាជំនួយឥតសំណងពីក្រសួងការពារចិន ជូនក្រសួងការពារជាតិកម្ពុជា ព្រមទាំងបង្ហាញពីចំណងយ៉ាងរឹងមាំរវាងមិត្តភាពនៃប្រទេសទាំងពីរ នៅព្រឹកពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


