Connect with us

ព័ត៌មានជាតិ

លោក ស៊ុ សន្និសិទ្ធ៖ បើចង់ទទួលបានលទ្ធផលផ្លែផ្កានៅថ្ងៃអនាគតសិស្សម្នាក់ៗត្រូវខំតស៊ូ និងអត់ធ្មត់ក្នុងការសិក្សា

បានផុស

នៅ

លោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំបានណែនាំដល់សិស្សត្រៀមប្រឡងបាក់ឌុបនៅខែវិច្ឆិកាឆ្នាំ២០២២ថាដើម្បីទួទលបានលទ្ធផលប្រកបដោយផ្លែផ្កានៅថ្ងៃអនាគតលុះត្រាណាសិស្សម្នាក់ៗមានការប្រឹងប្រែងតស៊ូនិងមានសេចក្ដីអំណត់នៅក្នុងការ​រៀនសូត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ចំនួន៦២៨ក្នុងស្រុកស្ទោងនៅថ្ងៃទី២កញ្ញានេះ លោក ស៊ុ
សន្និសិទ្ធ បានធ្វើការក្រើនរំលឹកដល់សិស្សានុសិស្សយើងឲ្យខិតខំរៀនសូត្រដោយសេចក្ដីឧស្សាហ៍ព្យាយាមនិងការអំណត់ទាំងការសិក្សានៅសាលានិងការរៀនសូត្របន្ថែមនៅផ្ទះ។ ជាមួយនេះដែរលោកបានណែនាំដល់សិស្សម្នាក់ៗក៏ត្រូវតែមានការកំណត់គោដៅឲ្យបានច្បាស់លាស់ចាប់តាំងពីយើងរៀននៅកម្រិតចំណេះដឹងទូទៅនិងការសិក្សាមុខជំ
នាញនៅក្រោយប្រឡងជាប់បាក់ឌុបនោះទើបទទួលបានជោគជ័យនិងមាលទ្ធផលល្អសមតាមបំណងប្រាថ្នា។ ទន្ទឹមនឹងនេះដែរដើម្បីទួទលបានលទ្ធផលប្រកបដោយផ្លែផ្កានៅថ្ងៃអនាគតលុះត្រាណាសិស្សម្នាក់ៗមានការប្រឹងប្រែងតស៊ូនិងមានសេចក្ដីអំណត់នៅក្នុងការរៀនសូត្រ។

លោកបានពន្យល់ថា កក្តាដែលជួយឲ្យសម្រេចលទ្ធផលកាន់តែល្អថែមទៀតនោះសិស្សម្នាក់ៗត្រូវចងចាំនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអង្គទាំង៤គឺ÷(សុ, ចិ, បុ,លិ) គឺត្រង់ត្រាប់ស្ដាប់ ,ចេះកត់ត្រា,ចេះឆ្ងល់និងចេះសួ។ លោកបានបន្ថែមថា នៅចំពោះមុខនេះលោក ជាចាន់តូសមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំបានសម្រេចផ្ដល់គ្រូឲ្យជួយបង្រៀនបំប៉នបន្ថែមដល់សិស្សដែលត្រូវប្រឡងទាំងអស់នឹងផ្តល់រង្វាន់ជាទីគាប់ចិត្តសម្រាប់ជ័យលាភីសិស្សប្រឡងបាននិទ្ទេសអេ” A”ក្នុងស្រុកស្ទោងផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម