Connect with us

ព័ត៌មានជាតិ

កម្ពុជា រៀបចំវេទិកាភ្នំពេញលើកទី១ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជាមួយភាគីពាក់ព័ន្ធ

បានផុស

នៅ

នៅថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០២២ រាជបណ្ឌិត្យកម្ពុជា បានរៀបចំនូវវេទិកាភ្នំពេញលើកទី១ ជាមួយធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណង៤ ព្រមទាំង មានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមសម្ពោធបើកវេទិកាលើកទី១នេះ មានដូចជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះ ធ្វើឡើងជាលើកទី១ ដែលផ្តួចផ្តើមដោយរាជ្យបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហការជាមួយដៃគូចំនួន១៥ រួមទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយនានា និងភាគីពាក់ព័ន្ធផ្សេងទៀត ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាប្រទេសពាក់ព័ន្ធផ្សេងទៀត។ ការផ្តួចផ្តើមឱ្យមាននូវវេទិកានេះឡើង គឺដើម្បីប្រមូលផ្តុំទាំងភាគីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកស្រាវជ្រាវក្នុងវិស័យឯកជន ឬ ស្ថាប័នផ្សេងៗទៀត មកធ្វើការរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហា ព្រមទាំង ពង្រឹងតម្លាភាពជាមួយគ្នា។ 

ទន្ទឹមគ្នានោះ វេទិកានេះ នឹងផ្តល់ឱកាសឱ្យមានការប្រឹក្សាយោបល់ដោយបើកចំហ ត្រង់ទៅត្រង់មករវាងរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបានដំណោះស្រាយរួមមួយដែលពួកគេជួបប្រទះ។ មិនតែប៉ុណ្ណោះ ក៏បានលើក កម្ពស់សមត្ថភាពរបស់រដ្ឋាភិបាលចំពោះការឆ្លើយតបទៅនឹងតម្រូវការថ្មីរបស់ភាគីពាក់ព័ន្ធគ្រប់រូប និងដើម្បីឱ្យមានការចូលរួមពីសាធារណជនកាន់តែបើកចំហរ និងទូលំទូលាយឡើង។ 

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានថ្លែងថា វេទិកាភ្នំពេញលើកទី១នេះ គឺជាវេទិកាមួយដែលមានតម្លៃក្នុងការជជែកវែកញែកទៅពេលអនាគត។ វេទិកានេះ គួរក្លាយជារចនាសម្ព័ន្ធនៃកិច្ចពិភាក្សាដ៏សំខាន់មួយសម្រាប់ពេលអនាគត ទៅលើបញ្ហាផ្សេងៗ ដែលជួបប្រទះ។ ម្យ៉ាងទៀត គឺចៀសវាងការបង្កើតរួច មិនបានធ្វើអ្វីសោះ នោះ នឹងធ្វើឱ្យមានការខាតបង់ចំពោះប្រទេសកម្ពុជា។ 

លោកបានបន្ថែមថា តួអង្គ៣រូប ដែលសំខាន់ក្នុងការទ្រទ្រង់វឌ្ឍនភាពក្នុងការអភិវឌ្ឍសង្គមដ៏ល្អសម្រាប់កិច្ចពិភាក្សានាពេលអនាគត។ តួអង្គទាំង៣នេះ រួមមាន ភាគីធនាគារខួរក្បាល ភាគីអង្គការក្រៅរដ្ឋាភិបាល និងបណ្តាញសារព័ត៌មាន។ តួអង្គទាំង៣នេះ សុទ្ធតែមានសារសំខាន់ និងឥទ្ធិពលក្នុងពិភពលោក ដែលអាចធ្វើការជាមួយគ្នា ឆ្ពោះទៅនិរន្តរភាពនៃពីភពលោក។ 

គួរបញ្ជាក់ថា វេទិកាភ្នំពេញ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដើម្បីរក្សានិរន្តរភាពនៃវេទិកាភ្នំពេញសម្រាប់ឆ្នាំ២០២៣ កម្ពុជាដាក់ចេញនូវអទិភាពរួម៣។ ទី១ ផ្តោតលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់មេគង្គ ទី២ ការផ្សព្វផ្សាយពាក់ព័ន្ធនឹង សក្តានុពលការអភិវឌ្ឍ និងនិរន្តរភាពនៃតំបន់មេគង្គ និងទី៣ កម្មវិធីអភិវឌ្ឍអ្នកសារព័ត៌មាន នៅតំបន់មេគង្គ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម