ព័ត៌មានជាតិ
ខណ្ឌចំនួនពីរនៅកណ្តាលក្រុង មានវត្តតិចជាងគេនៅរាជធានីភ្នំពេញ
នៅរាជធានីភ្នំពេញមានវត្តសរុប ១៥១ វត្ត ខណៈភូមិសាស្រ្តក្នុងខណ្ឌចំនួនពីរស្ថិតកណ្តាលក្រុងមានវត្តតិចជាងគេ។
លោកទេព គង្គារ ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានឲ្យដឹងថា ខណ្ឌទួលគោកមានវត្តតែមួយប៉ុណ្ណោះគឺវត្តនាគវ័ន ខណៈខណ្ឌបឹងកេងកងដែលបំបែកចេញពីខណ្ឌចំការមនមានវត្តចំនួនពីរគឺវត្តលង្កាព្រះកុសុមារាម និងវត្តមហាមន្ត្រី។

លោកប្រធានមន្ទីរបានបន្តថា ខណ្ឌនៅជាយក្រុងមានវត្តច្រើន ដោយខណ្ឌច្បារអំពៅមានរហូតដល់ ២៤ វត្ត និងខណ្ឌដង្កោមាន ២៣ វត្ត។
លោកទេព គង្គារ បានបន្ថែមថា វត្តនៅរាជធានីភ្នំពេញបែងចែកជាពីរគណៈ គឺធម្មយុត្ត និងមហានិកាយ។ វត្តបទុមវតីរាជវរារាមហៅកាត់វត្តបទុមវតីឬវត្តបទុម មានទាំងធម្មយុត្ត និងមហានិកាយ។
លម្អិតពីឈ្មោះវត្តក្នុងភូមិសាស្រ្តទាំង ១៤ ខណ្ឌក្នុងរាជធានីភ្នំពេញមានដូចខាងក្រោម៖
ខណ្ឌដូនពេញ
-វត្ត បទុមវតីរាជវរារាម (មហានិកាយ)
-វត្ត បទុមវតីរាជវរារាម (ធម្មយុត្តិ)
-វត្ត ឧណ្ណាលោម
-វត្ត សារាវ័នតេជោ
-វត្ត កោះ
-វត្ត ពិភទ្ទរង្សី
-វត្ត វិមានតេជៈ
-វត្ត ព្រះពុទ្ធឃោសាចារ្យ
ខណ្ឌចំការមន
-វត្ត មណិរតនារាម (វត្តទួលទំពូង)
-វត្ត នួនមណីរាម (វត្តថាន់)
-វត្ត ប្រយូរវង្ស
-វត្ត ស្វាយពពែ
ខណ្ឌបឹងកេងកង
-វត្ត លង្កាព្រះកុសុមារាម
-វត្ត មហាមន្ត្រី
ខណ្ឌ៧មករា
-វត្ត ព្រះពុទ្ធមានបុណ្យ
-វត្ត សំពៅមាស
-វត្ត មង្គលវ័ន
ខណ្ឌទួលគោក
-វត្ត នាគវ័ន
ខណ្ឌឫស្សីកែវ
-វត្ត ញាណរង្សី
-វត្ត ទួលសុវណ្ណារាម
-វត្ត ឧត្តរាវតី
-វត្ត ទួលសន្តិវ័ន
-វត្ត កោះមេត្តាពោធិវង្ស
ខណ្ឌជ្រោយចង្វារ
-វត្ត មង្គលសិរីគៀនឃ្លាំង
-វត្ត ប្រជុំសាគរ
-វត្ត ពោធិយារាម
-វត្ត ពោធិព្រឹក្ស
-វត្ត បទុមគង្គា
-វត្ត វារិន្ទព្រែកលៀប
-វត្ត មង្គលសត្ថាវ័ន
-វត្ត សុវណ្ណបទុម
-វត្ត សូរិយាពោធិមាស
-វត្ត សាមគ្គីក្បាលកោះ
-វត្ត ក្រពុំពេជ្រ
-វត្ត អម្ពរផល
-វត្ត បទុមពិសី
-វត្ត ឥន្ទពិសី
-វត្ត ឧទុម្ពរ
-វត្ត ពោធិព្រះឥន្ទ
ខណ្ឌមានជ័យ
-វត្ត សន្សំកុសល
-វត្ត ចង្រ្កានតាព្រហ្មស្ទឹងមានជ័យ
-វត្ត សាមគ្គីរង្សី
-វត្ត នន្ទមុនី
-វត្ត ដំបូកខ្ពស់
-វត្ត អង្គពោធិញាណ
-វត្ត ចាក់អង្រែក្រោម
-វត្ត ចាក់អង្រែលើ
ខណ្ឌច្បារអំពៅ
-វត្ត កំសាន្ត
-វត្ត ព្រែកប្រា
-វត្ត មុនីសុវណ្ណ
-វត្ត កោះក្របី
-វត្ត អម្ពវ័ន
-វត្ត និគ្រោធវ័ន
-វត្ត ខេមរៈប៊ុណ្ណារាម
-វត្ត ព្រែកឯង
-វត្ត ព្រះចន្ទរង្សី
-វត្ត កៀនស្វាយក្នុង
-វត្ត វិចិត្តារាម
-វត្ត មុនីសាគរ
-វត្ត ចំប៉ា
-វត្ត មជ្ឈឹមវ័ន
-វត្ត ជ្រោយអំពិល
-វត្ត វាលស្បូវ
-វត្ត ពុទ្ធស្ថាន
-វត្ត ឈើទាលខ្ពស់
-វត្ត ជោតរតនសីលាកោះនរា
-វត្ត យសសុវណ្ណារាម
-វត្ត និរោធរង្សី
-វត្ត ប្រជុំវង្ស
-វត្ត សំពោងផលអណ្តែត
-វត្ត ពោធិព្រះបាទ
ខណ្ឌពោធិ៍សែនជ័យ
-វត្ត សរិសោភា
-វត្ត គោត្តមរង្សី
-វត្ត កំពែង
-វត្ត ធនរតនសោភណារាម
-វត្ត ទួលសុភាឃួន
-វត្ត ជម្ពូវ័ន
-វត្ត ពោធិសត្ថារាម
-វត្ត តាំងកសាងខាងត្បូង
-វត្ត តាំងក្រសាំងខាងជើង
-វត្ត សុវណ្ណគីរីវង្សីយារាម
-វត្ត តិក្ខប្បញ្ញោ
-វត្ត ត្រពាំងឈូក
-វត្ត អរុណវតី
-វត្ត ធម្មយុត្តិ
ខណ្ឌកំបូល
-វត្ត ស្វាយផ្អែម
-វត្ត អង្គត្រគៀត
-វត្ត ស្ងួនពេជ្រ
-វត្ត ពោធិវ័ន
-វត្ត ភ្នៀតសិម្ពលី
-វត្ត ឥន្ទសុវណ្ណារាម
-វត្ត អង្គនិស្ស័យ
-វត្ត ជន្លង់ម្លូ
-វត្ត គោកខ្សាច់
-វត្ត កំបូល
-វត្ត អង្គបឹងចក
-វត្ត ធម្មវិបស្សនារាម
-វត្ត ស្រះស្រង់
-វត្ត ទ្រនំជ្រឹង
-វត្ត វេឡុវនារាម
-វត្ត ចន្ទវ័ន
-វត្ត អង្គកំពង់ថ្មកែវ
-វត្ត សុវណ្ណអម្ពារ
ខណ្ឌព្រែកព្នៅ
-វត្ត ច័ន្ទបុរីវង្ស
-វត្ត ជេដ្ឋាឧត្តម
-វត្ត សុវណ្ណរាសីរតនារាម
-វត្ត អង្គសិរីសួស្តី
-វត្ត មុនីប្រសិទ្ធវង្ស
-វត្ត ជោត្តមង្គល
-វត្ត ប្រាសាទ
-វត្ត អង្គរកា
-វត្ត រមណីយារាម
-វត្ត សុវណ្ណធម្មរាជ
-វត្ត ជុំ
-វត្ត ឈូកវ៉ា
-វត្ត រុក្ខគិរីសោភ័ណ្ឌ
-វត្ត អង្គចំប៉ាមានរិទ្ធិ
-វត្ត សិរីមង្គល
-វត្ត អង្គមុនី
-វត្ត ភ្នំរាប
-វត្ត ប្រសិទ្ធិរីម្មារាម
ខណ្ឌសែនសុខ
-វត្ត សុវណ្ណមុនីសាគរ
-វត្ត សាលាបុណ្យភូមិដំណាក់
-វត្ត ទឹកថ្លា
-វត្ត វង្កតបុរី
-វត្ត សុវណ្ណមុនីវង្ស
-វត្ត បទុមវារី
-វត្ត សែនសុខ
-វត្ត ក្រាំងធ្នង់
-សាលាបុណ្យតេជោឧកញ៉ាវាំង
-សាលាបុណ្យភូមិភ្នំពេញថ្មី
ខណ្ឌដង្កោ
-វត្ត ឧត្តមពោធិព្រឹក្ស
-វត្ត ត្រពាំងសាលា
-វត្ត ឧត្តមមានជ័យ ព្រះបាទជាន់ឯក
-វត្ត ទីឃវ័នព្រៃវែង
-វត្ត អង្គមេត្រី
-វត្ត ឥណ្ឌូកម្ពុជា
-វត្ត ទួលសំរោង
-វត្ត ជ្រោយបុទុម
-វត្ត សំបួរមាស
-វត្ត ធុតង្គចំការដូង
-វត្ត ឫស្សីសាញ់
-វត្ត អង្គធម្មត្រ័យ
-វត្ត ចតុភក្ត្រាមង្គល ឧត្តមមុនី
-វត្ត នទីគង្គា
-វត្ត គោកពិសីរ័ត្ន
-វត្ត កែវមុនី
-វត្ត ព្រែកថ្លឹង
-វត្ត ព្រះធាតុ
-វត្ត ចំការខ្សាច់
-វត្ត ប្រាសាទ
-វត្ត ទ័ពចំបក់មាស
-វត្ត សាក់សំពៅ
-វត្ត រតនតេជៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ