ព័ត៌មានជាតិ
មន្ត្រីជំនាញបញ្ជាក់ថា អាជីវកម្មជីករករ៉ែត្បូង នៅតំបន់វាលដំណាក់ក្រសាំង គឺជាប្រភេទថ្មកែវ
កំពង់ធំ ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២, លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ដឹកនាំសហការីចុះពិនិត្យលើសកម្មភាពអាជីវកម្មជីករករ៉ែត្បូងរបស់ប្រជាពលរដ្ឋនៅតំបន់វាល ដំណាក់ក្រសាំង។

ក្នុងប្រតិបត្តិការនេះ លោកប្រធានមន្ទីរ បានឲ្យដឹងថា សកម្មភាពល្បីតៗគ្នា នៃការប្រទះឃើញរ៉ែត្បូងនៅតំបន់វាលដំណាក់ក្រសាំង ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ពិតជាមានករណីនេះមែន, ប៉ុន្តែរ៉ែត្បូងនេះមិនមែនជាប្រភេទត្បូងមានតម្លៃនៅលើទីផ្សារនោះទេ គឺជាប្រភេទ ថ្មកែវដែលមានពណ៌ដូចផ្កាត្របែកព្រៃ មានតម្លៃចន្លោះពី៤ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ទៅតាមពណ៌ស្រស់ឬស្រអាប់។

លោកបន្តថា ថ្មកែវនេះ ត្រូវបានប្រជាពលរដ្ឋម្នាក់ប្រទះឃើញអណ្តែត នៅលើដី ក្រោយភ្លៀងធ្លាក់នៅពេលគាត់ធ្វើដំណើរ ហើយបានហៅបងប្អូន និងអ្នកផ្សេងទៀតទៅជីកកកាយ ដោយប្រើប្រាស់ចបជីក ចបកាប់ និងប៉ែលដើម។ ដំណឹងនេះត្រូវ ចែករំលែកតៗគ្នា ធ្វើឲ្យមនុស្ស កាន់តែមកច្រើនឡើងៗ អស់រយៈ៣ ឬ៤ថ្ងៃកន្លងមក។ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២, ប្រជាពលរដ្ឋនាំគ្នាវិលត្រឡប់ ទៅផ្ទះវិញស្ទើរតែអស់ទៅហើយ ពីព្រោះថ្មកែវដែលជីករកបាន មានតម្លៃទាប និងមិនសំបូរ និងមិនមានអ្នកទិញបន្តទៀតឡើយ។

លោកបញ្ជាក់ថា បន្ទាប់ពីពិនិត្យលើទីតាំងជាក់ស្ដែងរួច ក្រុមការងារចុះទៅជួប ប្រជាពលរដ្ឋចំនួន១៣គ្រួសារ នៅតំបន់អូរផ្អាវ ស្ថិតនៅក្នុងឃុំសុចិត្រ ពិនិត្យថ្មកែវ ដែលប្រជាពលរដ្ឋរុករក បានជាក់ស្ដែង និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ កុំបន្តនាំគ្នា ទៅជីកកកាយ បន្តទៀត ព្រោះអាចមានគ្រោះថ្នាក់ដោយសារគ្មានបច្ចេកទេស ជាពិសេសទឹកដីនៅតំបន់ភ្នំអាចធ្វើឲ្យប្រជាពលរដ្ឋខ្លះប៉ះពាល់សុខភាព (កើតជំងឺចាញ់) អាចបាត់បង់អាយុជីវិតជាយថាហេតុ។
គួរបញ្ជាក់ថា តំបន់វាលដំណាក់ក្រសាំង ស្ថិតចម្ងាយជាង១០ គីឡូម៉ែត្រ ពៅភ្នំជី បច្ចុប្បន្នមានក្រុម ហ៊ុនចិន កំពុងរុករកជីកកកាយធ្វើអាជីវកម្មរ៉ែមាស និងត្រូវបានយាមកាមដោយសមត្ថកិច្ចជាច្រើនផ្នែក មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងកាត់ទៅតំបន់ភ្នំនោះទេ៕
អត្ថបទ ៖ ឈាង មករា





-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


