ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ហាប្រឈមនាពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនមែនជាបញ្ហាទៀតទេ តែអ្វីជាបញ្ហាប្រឈមនាពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានដឹកនាំដោយលោកស្រី មេហ្វៀលហ្សា អះម៉ាត់ អារៀលហ្វីន រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រុយណេ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២នេះ។
តាងនាមប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោកស្រីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចប្រុយណេ បានគោរព និងថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត និងការរៀបចំឲ្យមានការកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប នៃប្រទេសកម្ពុជា នាពេលនេះ។ នៅក្នុងឱកាសនោះ លោកស្រី គោរពស្នើសុំអនុសាសន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននាពេលនេះ ទទួលបានជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ ដោយសេចក្ដីរីករាយ។ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសកម្ពុជា បានគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ហើយបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ ព្រមទាំងរៀបចំកិច្ចប្រជុំនានាដោយផ្ទាល់ផងដែរ។
នេះសរបញ្ជាក់ឲ្យឃើញថា ជំងឺកូវីដ-១៩ មិនមែនជាបញ្ហាទៀតទេ ហើយអ្វីជាបញ្ហានាពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច ដោយសម្ដេចតេជោ លើកឡើងថា សង្រ្គាមនៅប្រទេសអ៊ុយក្រែនជាបញ្ហាមួយ តែភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ចជាបញ្ហាមួយទៀត ដែលបង្កឡើងដោយការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ដោយទណ្ឌកម្មនោះ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់អឺរ៉ុបទេ តែប៉ះពាល់ទាំងសេដ្ឋកិច្ចនៅក្នុងតំបន់ រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈនេះ បានរំលេចចេញនូវកាលានុវត្តភាពខាងសេដ្ឋកិច្ច ពីការកើនឡើងនូវលើវិស័យពាណិជ្ជកម្មក្នុងតំបន់ ជាអាទិ៍ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម, ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ, ពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ, និងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្នុងតំបន់មួយចំនួនទៀត មានការកើនឡើង។
ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ដល់ប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ ឲ្យមានការពង្រីកបន្ថែមនូវការធ្វើពាណិជ្ជកម្ម នៅក្នុងក្របខ័ណ្ឌអាស្ត្រា ដែលជាពាណិជ្ជកម្មបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយនឹងការធ្វើពាណិជ្ជ កម្មជាមួយប្រទេសដទៃទៀត រួមទាំងក្នុងក្របខ័ណ្ឌអាសឹម ផងដែរ។
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


