ព័ត៌មានជាតិ
រយៈពេល២៤២ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១៩៩៨លើក ស្លាប់១០០៧នាក់
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃនេះថា រយៈពេល២៤២ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៩៩៨ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន១០០៧នាក់ របួសចំនួន២៩៨៣ នាក់ របួសធ្ងន់ចំនួន១៨១៣ នាក់។
ដោយឡែកនៅថ្ងៃទី២៨ ខែធ្នូ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១៥ លើក ក្នុងនោះស្លាប់ចំនួន០៧ នាក់ របួសចំនួន២០ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៦ នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន១០។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន រយៈពេល២៤២ ថ្ងៃនេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន២៤៦៥៥១ គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន១៨១៤៦៩ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៦៥០៨២គ្រឿង។ ក្នុងនោះរថយន្តតូចចំនួន៥៤១១២ គ្រឿង និងរថយន្តធំចំនួន១០៩៧០ គ្រឿង។

ដោយឡែកសម្រាប់ថ្ងៃទី២៨ ខែធ្នូ នេះ គិតត្រឹមម៉ោង៤រសៀល មានយានយន្តល្មើសចំនួន៩៣៨ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៧២៧គ្រឿង និងរថយន្តចំនួន២១១គ្រឿង។

លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បញ្ជាក់ថា ក្នុងចំណោមយានយន្តទាំង២១១គ្រឿងនោះ មានយានយន្តតូចចំនួន១៦២ គ្រឿង និងយានយន្តធំចំនួន៤៩ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន១៣ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១៤នាក់, ល្មើសញ្ញាចំនួន៦ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១៣៤ នាក់, លើសចំណុះចំនួន៨ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន៦ នាក់, អត់ស្លាកលេខចំនួន១២ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន១៨ នាក់។

ចំណែកម៉ូតូល្មើសទាំង៧២៧ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៦៥២ នាក់, បើកបរល្មើសសញ្ញាចំនួន៤១ គ្រឿង, បត់ជែង២ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន១០ នាក់, បើកបរដោយអត់ស្លាកលេខចំនួន០៧ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១៥ នាក់៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


