Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅក្នុងសង្កាត់អណ្ដូងខ្មែរ សំណូមពរ​អាជ្ញាធរក្រុងកំពត ជួសជុលកំណាត់ផ្លូវមួយខ្សែកំពុងខូចខាតខ្លាំង

បានផុស

នៅ

កំណាត់ផ្លូវមួយខ្សែនៅក្នុងភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង ដែលស្ថិតនៅក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលកំពុងរងការខូចខាតខ្លាំង និងពិបាកក្នុងការធ្វើដំណើរ បងប្អូនប្រជាពលរដ្ឋសូមសំណូមពរអាជ្ញាធរក្រុងកំពត សូមមេត្តា ជួយដោះស្រាយ ជួសជុលស្ថាបនាឱ្យបានល្អប្រសើរសម្រាប់ការធ្វើដំណើរបានស្រួលឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវមួយខ្សែនេះ មានប្រវែងប្រមាណជាង៣០០ម៉ែត្រ ចាប់ពីស្ពានឥន្ទធនូចាស់នេះ ដែលមានសារៈសំខាន់ណាស់សម្រាប់​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវកៅស៊ូមួយខ្សែនេះ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ហើយតភ្ជាប់ផ្លូវបេតុងសងខាងដែលនៅភូមិទាំងពីរ គឺភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត(ខេត្តកំពត)។

តាមប្រជាពលរដ្ឋរស់នៅភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង បានឲ្យដឹងថា មួយរយៈពេលកន្លងមកនេះ កំណាត់ផ្លូវនេះ រងការខូចខាត មានជង្ហុកតូចធំ និងមានទឹកដក់នៅពេលភ្លៀង ដោយមិនមានប្រព័ន្ធលូហូរចេញបានឡើយ ហើយធ្វើឱ្យពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូ ឬរថយន្តតូចធំ លំបាកក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋអាជ្ញាធរ សូមមេត្តាជួយមើលផ្លូវមួយខ្សែនេះ និងជួសជុលផង ដើម្បីកុំឲ្យកំណាត់ផ្លូវដ៏មានសារៈសំខាន់នេះចរាចរណ៍បានស្រួលឡើងវិញផង៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ទទួលបានថវិកាបរិច្ចាគជាង៣លានដុល្លារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​នៅ​កម្ពុជា​ ៖ សិទ្ធិសេរីភាព​សហជីព​នៅ​កម្ពុជា មិន​ខ្មៅ​ដូច​អ្វី​ដែល​សង់​ត្រា​ល់​លើកឡើង​ក្នុង​របាយការណ៍​ដែល​គ្មាន​វិជ្ជាជីវៈ​នោះទេ​

សេដ្ឋកិច្ច៨ ម៉ោង មុន

ទេសចរបរទេសជាង ៥២ ម៉ឺននាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនជាង ៣៥% នៅឆមាសទី០១ ឆ្នាំនេះ

សន្តិសុខសង្គម៨ ម៉ោង មុន

បុគ្គល​ម្នាក់​ចេញ​មុខ​សុំ​ការ​អភ័យទោស​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប៉ះពាល់​ដល់​កិត្តិយស​កង​កម្លាំង​នគរបាល​ជាតិ​

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោង​សាងសង់​ស្ពាន​មួយ​ខ្សែ​ប្រវែង ៩០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ​ឆ្លងកាត់​ស្ទឹង​ព្រះ​ពន្លា ចាប់​ផ្តើម​ចេញ​ជា​រូបរាង​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម