ព័ត៌មានជាតិ
អភិបាលខេត្តក្រចេះ បញ្ជាឱ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទាំងអស់ដោយភាពទន់ភ្លន់
លោកវ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដាក់បទបញ្ជាឱ្យអាជ្ញាធរចុះបង្រ្កាបបទល្មើសល្បែងស៊ី សងខុសច្បាប់នានា ដែលមានទីតាំងក្នុងខេត្ត ឲ្យដូចជាភ្លៀងរលឹម រាប់ទាំងមុខសញ្ញាល្បែងឆ្នោតឡូតូ និងកន្ទុយលេខផងដែរ តបទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំបន្ទាន់របស់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីចាត់វិធានការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលមានក្នុងខេត្តកាលពីរសៀលថ្ងៃទី១៧កញ្ញា លោក វ៉ា ថន បានជំរុញដល់រដ្ឋបាលក្រុង ស្រុក រួមនិងកម្លាំងប៉ុស្តិ៍នគរបាល កម្លាំងមេបញ្ជាការទាំងអស់ ត្រូវស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ រោងគុយទាវ និងត្រូវធ្វើការណែនាំ កុំឱ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ការជល់មាន់តាមអនឡាញ ឱ្យមានប្រសិទ្ធិភាពបំផុត ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចឲ្យខានតែបាន។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា ជាមួយគ្នានេះដែរត្រូវដោះស្រាយបញ្ហាសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរឲ្យបានឆាប់រហ័សហើយ ត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួនដើម្បីរាយ ការណ៍ជាប្រចាំជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងដើម្បីរាយការណ៍ទៅក្រសួងមហាផ្ទៃ។
ក្នុងនោះដែរលោក វ៉ា ថន បានមានប្រសាសន៍ណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និង ក្រុង ស្រុកទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព ត្រូវធ្វើជាគំរូនិងមានឥរិយាបថល្អដល់ ប្រជាពលរដ្ឋ ត្រូវចៀសវាងនូវកាប្រព្រឹត្តអំពើមិនគប្បីណាមួយដែលនាំឲ្យប្រជាពលរដ្ឋ មើលបំណាំ និងត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការរក្សាសន្តិសុខក្នុងមូលដ្ឋាន ហើយនាំមកនូវសេចក្តីសុខសុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារតែល្បែងស៊ីសង។
លោកអភិបាលខេត្តបានបន្ថែមថា« ល្បែងស៊ីសងវាមិនបានចំណេញ ដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោលក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៊ី ធ្វើអោយបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូន ដោយ សារតែការចាញ់ល្បែងនេះ »៕សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


