ព័ត៌មានជាតិ
លោក គួច ចំរើន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខជនរងគ្រោះលិចទូក ២ នាក់ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខជនរងគ្រោះលិចទូកចំនួន ០២ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមជម្រាបជូនថាជនរងគ្រោះទាំង ០២ នាក់នេះ គឺជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះផ្សេងទៀត ដែលត្រូវបានជួយសង្គ្រោះ ក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងមក ហើយត្រូវបានជួយសង្គ្រោះដោយប្រជានេសាទ នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២។

សូមជម្រាបជូនថា ជនរងគ្រោះដោយសារករណីលិចទូកនេះ មានចំនួនសរុប ៤១ នាក់ និងត្រូវបានជួយសង្គ្រោះ សរុប ២២ នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន ១៩ នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។ ដោយឡែកតាមព័ត៌មានមិនទាន់ផ្លូវការបានឱ្យដឹងថា ជនរងគ្រោះចំនួន ០៩ នាក់ផ្សេងៗទៀត បានហូរទៅកាន់ព្រំដែនទឹកប្រទេសវៀតណាម និងត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរវៀតណាមផងដែរ ដោយករណីនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការទំនាក់ទំនងជាមួយស្ថានទូតសាធារណរដ្ឋចិនប្រចាំប្រទេសវៀតណាម ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់បន្ថែមទៀត៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


