ព័ត៌មានជាតិ
លោក តុប សុភ័ក៖ ៩ខែ ឆ្នាំនេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ១លាន២សែននាក់
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១លាន២សែននាក់។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងទេសចរណ៍» នៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២។

លោក តុប សុភ័ក បានលើកឡើងថា នៅឆ្នាំ ២០២២នេះ វិស័យទេសចរណ៍បានងើបឡើងវិញជាបណ្តើរៗ ក្រោយវិបត្តិកូវីដ-១៩ យាយីខ្លាំងកាលពីឆ្នាំ ២០២០-២០២១។ លោករំលឹកថា កាលពីឆ្នាំ ២០១៩ ទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានចំនួន ៦.៦លាននាក់ កើនឡើង ៦.៦ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដោយបានបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ចំណូលទេសចរអន្តរជាតិប្រមាណ ៤.៩១៩លានដុល្លារ និងរួមចំណែកប្រមាណ ១២,១ នៃផលិតផលក្នុងស្រុកសរុប។
អ្នកនាំពាក្យបានបន្តថា ឆ្នាំ ២០២២នេះ កម្ពុជា រំពឹងថា អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១.៥លាននាក់ ទៅ ២លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១០ទៅ ១១លាននាក់៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


