Connect with us

ព័ត៌មានជាតិ

ពន្លឿនការដ្ឋាន​អាងចម្រុះ​ប្រព្រឹត្តិ​កម្មទឹកកខ្វក់ លែង​ឲ្យ​បង្ហូរចូលសមុទ្រ​

បានផុស

នៅ

ខេត្តព្រះសីហនុ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បាន​ដឹកនាំ​មន្ត្រីជំនាញអាជ្ញាធរចុះពិនិត្យ វឌ្ឍនភាពនៃការស្ថាបនាផ្លូវ ក្រុង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងហេដ្ឋា​រចនាសម្ព័ន្ធផ្សេងៗទៀតក្នុងនោះ ឯកឧត្តមក៏​បានពិនិត្យមើល ទីតាំងអាងចម្រុះ​ប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីធ្វើ យ៉ាងណាពន្លឿនឲ្យបានឆាប់រួចរាល់បញ្ចៀសបាននូវការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដែលបង្កអោយប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ នាព្រឹកថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២០ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះពិនិត្យ ការស្ថាបនាផ្លូវ ការអ៊ុតកៅស៊ូ សួនច្បារ ការដាំដើមឈើបំពាក់អំពូលភ្លើង និងការរៀប ចំក្រាលថ្ម ក្រានីត ឯកឧត្តមឧប ជា សុផារ៉ា បានលើកឡើងថាសូមឱ្យក្រុម ជាងយកចិត្តទុកដាក់ ក្នុងការ ស្ថាបនាផ្លូវទាំងអស់ ត្រូវឱ្យទៅតាមស្តង់ដារលក្ខណៈ បច្ចេកទេស មានគុណភាព សោភ័ណភាព ជាប់បានយូរ អង្វែងបម្រើដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគ មកបណ្ដាក់ទុន នៅក្នុងខេត្តព្រះសីហនុមានភាពងាយស្រួល ។

.គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ ផ្តើម អ៊ុតកៅស៊ូបេទីមីន័រកម្រាស់០.០៧ម៉ែត្របន្ថែមពីលើបេតុងដែលបានចាក់រួចជាបន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ ។គម្រោងស្ថាបនាផ្លូវទាំង ៣៤ ខ្សែ គ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២១ ខាងមុខនេះ ដូចនេះខេត្តព្រះសីហនុនិងមានសោភ័ណភាព ភ្លើង ផ្លូវ សួនច្បារ ការដាំដើមឈើ អាង ចម្រោះ ប្រព្រឹត្តិកម្មទឹកកខ្វក់ មិនឲ្យហូរចូល ទៅក្នុងសមុទ្រដែលបង្កអោយប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ៕

កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម