ព័ត៌មានជាតិ
៩ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសជាង១៧ពាន់លានដុល្លារកើនជាង២៤ភាគរយ
នៅក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេសមានទំហំទឹកប្រាក់ជាង១៧ពាន់លានដុល្លារអាមេរិក កើនជាង២៤ភាគរយបើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧នៅរសៀលថ្ងៃទី១០តុលានៅសណ្ឋាគារភ្នំពេញ លោក ប៉ានសូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសនៅឆ្នាំ២០០១មានត្រឹមតែ១១៨៨លានដុល្លារអាមេរិកចំនួនេះមានការកើនឡើងដល់១៩០៧៤លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ក្នុងនោះការនាំចេញសំលៀកបំពាក់វាយនភណ្ឌមានទឹកប្រាក់ចំនួន៦៧៧៣លានដុល្លារអាមេរិក និងការនាំចេញផលិតផលធ្វើដំណើរនិងកាបូបមានទឹកប្រាក់ចំនួន១១៨៨លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីបានបន្តថា ដោយឡែកក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសមានទំហំទឹកប្រាក់១៧៥៧៨លានដុល្លារអាមេរិកកើនឡើង២៤.២៣ភាគរយបើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាឆ្នាំ២០២១ ក្នុងនោះការនាំចេញសំលៀកបំពាក់វាយនភណ្ឌកើនឡើង២៣.១៦ភាគរយនិងការនាំចេញផលិតផលធ្វើដំណើរនិងកាបូបមានការកើនឡើង៣៦.៣១ភាគរយ៕
ដោយ ៖ សំអឿន



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


