Connect with us

ព័ត៌មានជាតិ

និស្សិតបរទេស ១៤​ ប្រទេស​ ​កំពុង​សិក្សា​ឯកទេស​​ជំងឺ​ឆ្លង​នៅសាកលវិទ្យាល័យសុខាភិបាល

បានផុស

នៅ

និស្សិតពេទ្យបរទេសចំនួន ២៩ នាក់មកពី ១៤ ប្រទេស កំពុង​សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានមានប្រសាសន៍ក្នុង​ពិធីសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងក្នុងឆ្នាំ​២០២២ ​កាលពីរសៀលថ្ងៃទី ១៨ តុលាថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យ Paris Saclay ប្រទេសបារាំងបានបង្កើតកម្មវិធីបណ្តុះបណ្តាលរួមគ្នា (Join Degree) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំងឺឆ្លងកាលពីឆ្នាំ២០១៨ ដោយសិក្សារយៈពេល២ឆ្នាំសម្រាប់ទទួលនិស្សិតមកពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្រ្តាចារ្យបានបន្តថា និស្សិតបរទេសចំនួន ២៩ នាក់ មកពីប្រទេសចំនួន ១៤ មកសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងនោះមកពីបារាំង ១១ នាក់ ប៉រទុយហ្គាល់ ១នាក់ ស៊ុយអែត១នាក់ ហូល្លង់១នាក់ អេស្ប៉ាញ ២ នាក់ ហា្គណា ៤ នាក់ ថៃ ១ នាក់ ឥណ្ឌូនេស៊ី ១ នាក់ ហ្វីលីពីន១នាក់ កូរ៉េ១នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន១នាក់ បង់ក្លាដេស២នាក់ និងម៉ារ៉ុក១នាក់។

លោកសាស្រ្តាចារ្យបានបន្តទៀតថា ការដែលនិស្សិតបរទេសមកសិក្សានៅកម្ពុជានេះដោយសារសាកលវិទ្យាល័យយើងមានគ្រូល្អៗដែលបង្រៀនព្រោះការសិក្សាបង្រៀនជាសាភាអង់គ្លេសដែលបង្រៀនដោយគ្រូសាកលវិទ្យា គ្រូមកពីបារាំងនិងគ្រូមកពីវិទ្យាស្ថានប៉ាស័្ទរកម្ពុជា។ ម្យ៉ាងទៀតប្រទេសកម្ពុជាមានជំងឺឆ្លងច្រើនប្រភេទដែលបង្កលក្ខណៈងាយស្រួលដល់និស្សិតពេទ្យបរទេសក្នុងការសិក្សាស្រាវជ្រាវផងដែរ។

លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា ដោយសារកម្ពុជាមានការបើកចំហរ​សម្រាប់​និស្សិតទៅសិក្សានៅបរទេសនិងទទួលនិស្សិតបរទេសមកសិក្សានៅប្រទេសរបស់ខ្លួនទើបបានជាក្នុងឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបានការជ្រើសរើសដោយ The World’s Universities With Real Impact (WURI) ជាសាកលវិទ្យាល័យមួយ ប្រកបដោយភាពច្នៃប្រឌិត ក្នុងចំណោមសាកលវិទ្យាល័យ នៅលើពិភពលោក ដោយទទួល បានចំណាត់ថ្នាក់ ៥១-១០០ សម្រាប់លទ្ធផលក្នុងការផ្លាស់ប្តូរ និស្សិត និងភាពបើកចំហ (Real Impact in Student Mobility and Openness)។

លោកសាស្រ្តាចារ្យបានបញ្ជាក់ថា ភាពជោគជ័យដែលសាកលវិទ្យាល័យអាចទទួលបានទាំងនេះ កើតមានឡើង ក៏អាស្រ័យដោយមានការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ ពីសំណាក់លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលស.វ.ស។

គិតមកដល់ពេលបច្ចុប្បន្ននេះសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល មានដៃគូជាតិ និងអន្តរជាតិ សហការចំនួន ៧២ ស្ថាប័ន។ ចាប់ពីឆ្នាំ២០១៤ ស.វ.ស បានទទួលសាស្រ្តាចារ្យបរទេសមកពីប្រទេសបារាំង ជប៉ុន កូរ៉េ និងបណ្តាប្រទេសជាមិត្តនានាដទៃទៀត មកបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលចំនួន ៨៣៣ នាក់។ ស.វ.ស បានទទួលនិស្សិតបរទេស រួមមានបារាំង ជប៉ុន Belgique អាឡឺម៉ង់ មកធ្វើកម្មសិក្សាបានចំនួន ៥២០ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម