ព័ត៌មានជាតិ
អនុប្រធានការិយាល័យនីតិកម្មមន្ត្រីសាលាស្រុកលើកដែក និងបក្សពួក ត្រូវតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន
កណ្តាល ៖ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនអនុប្រធានការិយាល័យនីតិកម្មមន្ត្រីសាលាស្រុកលើកដែក និងបក្សពួកជាជនជាតិវៀតណាម ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ “ការទិញពេស្យាចារកុមារ ” តាមមាត្រា៣៤ កថាខណ្ឌ២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ដែលប្រព្រឹត្តនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១និង១០ នាទី នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ រ៉េត ស្រីវីន ភេទ ស្រី អាយុ១៤ឆ្នាំ នៅភូមិអំពិល ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជនត្រូវចោទទី១ឈ្មោះ ម៉ន សិលា ភេទប្រុស អាយុ ៣៥ មុខរបរអនុប្រធានការិយាល័យនីតិកម្មមន្ត្រីសាលាស្រុកលើកដែក មានទីលំនៅភូមិអំពើទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ទី២ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកលើកដែលបានអោយដឹងថា នៅប្រហែលថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ ឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំអីជាមួយពូឈ្មោះ សិលា នៅត្រើយខាងកើតក្នុងហាងឈ្មោះ អមតៈ ហើយស្រីនាថនិងឈ្មោះសិលាបានបង្ខំក្មេងស្រីរងគ្រោះអោយផឹកស្រាបៀររហូតដល់ស្រវឹងហើយនិយាយប្រាប់ក្មេងស្រីរងគ្រោះថា នឹងជូនត្រឡប់មកផ្ទះវិញ។ តែបែរជាជូនក្មេងស្រីរងគ្រោះចូលផ្ទះសំណាក់ឈ្មោះ វិសាល រង្សី នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ហើយឈ្មោះសិលាបានគ្រៀកក្មេងស្រីរងគ្រោះចូលបន្ទប់ហើយឈ្មោះសិលាបានផ្ដួលក្មេងស្រីរងគ្រោះទៅលើពូកនិងធ្វើសកម្មភាពរំលោភលើរូបក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង។
បន្ទាប់មកប្រហែលជា ០២ទៅ ០៣ ថ្ងៃក្រោយមកឈ្មោះសិលាក៏បានហៅទូរសព្ទមកស្រីនាថឱ្យបបួលស្រីនាថនិងក្មេងស្រីរងគ្រោះទៅផឹកស្រាបៀរនៅហាង អមតៈ បន្ទាប់មកឈ្មោះសិលាក៏ជូនក្មេងស្រីរងគ្រោះទៅផ្ទះរបស់គាត់ដោយបម្រុងចាប់រំលោភក្មេងស្រីរងគ្រោះម្ដងទៀតតែក្មេងស្រីរងគ្រោះបានរត់ពួនក្រោមសាឡុងពេលនោះឈ្មោះ សិលាក៏ងាកទៅរកស្រីនាថវិញដោយស្រីនាថយល់ព្រមជាមួយឈ្មោះសិលាហើយឈ្មោះសិលាបានជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះស្រីនាថវិញនៅម៉ោងប្រហែល ០៣ ទៀបភ្លឺ។ ប្រហែលមួយសប្តាហ៍ក្រោយមកស្រីនាថបានបបួលក្មេងស្រីរងគ្រោះថាទៅភ្នំពេញដើម្បីរកការងារធ្វើតែស្រីនាថនិយាយថា ទៅហាងផឹកស្ពាយសិនទៅបន្ទាប់ពីផឹកអស់ ០២ ដបក្មេងស្រីរងគ្រោះមានអារម្មណ៍ថាវិលមុខហើយឈ្មោះសិលាក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើតដោយក្មេងស្រីរងគ្រោះមើលទៅដូចជាផ្ទះសំណាក់ពេលនោះឈ្មោះ ទឹង បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ហើយនិយាយថា សុំមួយសុំមួយតែក្មេងស្រីរងគ្រោះមិនព្រមរួចឈ្មោះ ទឹង ក៏បានចាប់បង្ខំនិងរំលោភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង៕
ដោយ ៖ ឆៃ យ៉ា

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៣ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


