ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌដង្កោស្នើអាជ្ញាធរជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងបង់ថ្លៃសេវាសំរាមជាលុយខ្មែរ
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០១ វិច្ឆិកានេះ ប្រជាពលរដ្ឋបានស្នើ ដល់អាជ្ញាធរពាក់ព័ន្ធ ជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន និងស្នើសុំប្តូរការបង់សេវាថ្លៃសំរាម ពីប្រាក់ដុល្លារមកជាលុយខ្មែរវិញ។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
វេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងសំណើរផ្ទាល់មាត់ជាច្រើន ដូចជា ការស្នើអាជ្ញាធរជួយស្ថាបនាផ្លូវ លូ តបណ្តាញទឹកស្អាត បំពាក់ភ្លើងបំភ្លឺសាធារណៈ ការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសំរាមជាដុល្លារមកជាលុយខ្មែរវិញ និងការសុំបង្កើតអនុវិទ្យាល័យបន្ថែមនៅសង្កាត់ព្រៃស ស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូបនៅវិទ្យាល័យហ៊ុន សែនព្រែកកំពឹស ខណៈវិទ្យាល័យនេះមិនមាននាយកសាលាជាយូរមកហើយ។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា ការជួលជុលហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន នាប៉ុន្មានឆ្នាំនេះ ពិតជាមានបញ្ហាមួយចំនួន ព្រោះតែគម្រោងខ្លះត្រូវខកខានឬពន្យារពេល ដោយបញ្ហាសារជំងឺកូវីដ-១៩ តែរាល់សំណើរ និងសំណូមពរខ្លះរបស់ពលរដ្ឋ មានមួយចំនួន គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌសង្កាត់រួចហើយ ។ ចំណែកសំណើររបស់ពលរដ្ឋ នៅក្រៅគម្រោងអាជ្ញាធរ នឹងយកទៅដាក់នៅក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ សង្កាត់នៅឆ្នាំបន្តបន្ទាប់ទៀត ពោលគឺរាល់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ត្រូវតែដោះស្រាយជូនមិនអាចទុកចោលនោះទេ។
ចំពោះការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសំរាមជាដុល្លារ មកជាលុយខ្មែរវិញនោះ លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ក្រុមហ៊ុនប្រមូលសំរាមទាំង៣ គឺសុទ្ធតែមានភាគហ៊ុនធំមកពីបរទេស ដែលក្រុមហ៊ុនទាំងនោះ តម្រូវឱ្យបង់ប្រាក់ជាដុល្លារ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំណើរនេះ រដ្ឋបាលរាជធានីភ្នំពេញ និងប្រជុំពិភាក្សាជាមួយធនាគារជាតិបន្តទៀត។
ចំពោះការសំណើរសុំបង្កើតអនុវិទ្យាល័យបន្ថែម នៅសង្កាត់ព្រៃស ត្រូវបានលោក ម៉ប់ សារិន បញ្ជាក់ថា សំណើរនេះត្រូវការចាយលុយច្រើនណាស់ ទាំងទៅលើការទិញដី សាងសង់អគារជាដើម ។ តែទោះជាយ៉ាងអាជ្ញាធរ នឹងពិនិត្យលទ្ធភាព មើលទៅលើសាលាមឋមសិក្សានៅក្នុងសង្កាត់នេះ ថាតើអាចយកមួយចំណែកណានៃសាលាបឋមសិក្សានោះ បង្កើតជាអនុវិទ្យាល័យបានឬយ៉ាងណា។ ចំណែកការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូប នៅវិទ្យាល័យហ៊ុន សែនព្រែកកំពឹស នឹងពិនិត្យពិភាក្សាជ្រើសជ្រើសនៅពេលឆាប់ៗនេះ។
ចំពោះការស្នើសុំតបណ្តាញទឹកស្អាត ខាងមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ដែរថា ការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅមានការខ្វះខាត ព្រោះតែរាជធានីភ្នំពេញ អភិវឌ្ឍន៍លឿនពេក គម្រោងតាមមិនទាន់។ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងពិនិត្យលទ្ធភាពតបណ្តាញទឹកជូនបងប្អូន ពោលគឺ បើមានបំពង់មេហើយ សូមបងប្អូនរួសរាន់ធ្វើសំណើរមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យបានលឿន ដើម្បីឱ្យក្រុមការងារចុះពិនិត្យជាក់ស្តែង និងតជូន៕ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


