ព័ត៌មានជាតិ
ខែតុលាCDCអនុម័តគម្រោងវិនិយោគចំនួន១១ មានទុនជាង៦០លានដុល្លារបង្កើតការងារជាង១២០០០កន្លែង
នៅក្នុងខែតុលា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគចំនួន១១ ដែលមានទុនប្រមាណ៦០.៤៨លានដុល្លារអាមេរិកដោយបង្កើតការងារជូនប្រជាពលរដ្ឋចំនួន១២៥៧០កន្លែង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ចំនួនគម្រោងវិនិយោគនេះមានការថយចុះបើប្រៀបធៀបទៅនឹងខែកញ្ញ ឆ្នាំ២០២២ដែលមានចំនួន២១គម្រោង មានទុនវិនិយោគជាង១៣០លានដុល្លារអាមេរិកដោយបង្កើតការងារជូនដល់ប្រជាពលរដ្ឋចំនួន៣៤៨៣៤កន្លែង។ ខែសីហា ឆ្នាំ២០២២មានចំនួន១៧គម្រោងមានទុនវិនិយោគចំនួន២០៣លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១១៩៧នាក់។ ខែមិថុនា
ឆ្នាំ២០២២ មានចំនួន១៥គម្រោងដែលមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៧០នាក់ ។ ប៉ុន្តែកើនឡើងបើធៀបនឹងខែកក្កដា ឆ្នាំ២០២២ មានចំនួន៨គម្រោងដែលមានទុនវិនិយោគចំនួន១១៧,៨លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៧៩១៧នាក់ប៉ុណ្ណោះ។

ក្នុងចំណោមចំនួន១១ក្រុមហ៊ុន ក្នុងនោះមានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ គម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុគម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អគម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ៕
អត្ថបទ៖ សំអឿន




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


