ព័ត៌មានជាតិ
កម្ពុជាប្តេជ្ញាមិនធ្វើទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គដាច់ខាត
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានអះអាងពីការប្តេជ្ញាយ៉ាងមុឺងម៉ាត់ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានដាក់ការប្តេជ្ញាផ្លូវការមួយទៅអន្តរជាតិថា “កម្ពុជាប្តេជ្ញាមិនធ្វើទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គដាច់ខាត” ព្រោះតែមើលឃើញ ពីអត្ថប្រយោជន៍ដ៏ធំ របស់ជីវចម្រុះក្នុងទន្លេមេគង្គ ដល់ពលរដ្ឋកម្ពុជារាប់លាននាក់។

ក្នុងវេទិកាសន្ទនាជាន់ខ្ពស់មួយ ដែលរៀបចំឡើងដោយអគ្គរាជទូតអូស្ត្រាលី និងមន្ទីរពិសោធន៍ថាមពល Energy Lab កាលពីថ្ងៃទី២៥ ខែតុលា លោកបានមានប្រសាសន៍ ពីមូលហេតុដែលលោកបេជ្ញាបែបនេះ គឺព្រោះតែចង់រក្សាប្រព័ន្ធអេកូឡូសុីរបស់ទន្លេសាប និងការធ្វើនាវាចររបស់ដងទន្លេមេគង្គ។
ម៉្យាងវិញទៀត ដោយសារតែមើលឃើញថា ប្រជាជនកម្ពុជារាប់លាននាក់ កំពុងរំពឹងលើប្រូតេអុីនចេញពីត្រីដ៏សម្បូរបែបក្នុងទន្លេមេគង្គ។

លោកបានគូសបញ្ជាក់ថា ទន្លេសាបក្នុងខេត្តស្ទឹងត្រែង អាចផ្តល់ថាមពលឱ្យកម្ពុជារហូតដល់ ៨០០MW – ១០០០MW ឯណោះ បើសិនជាកម្ពុជាមានបំណងចង់ធ្វើវារីអគ្គសនី នៅក្នុងខេត្តនោះ ប៉ុន្តែទោះជាយ៉ាងណា លោកបានបញ្ជាក់ពីការប្តជ្ញាហើយថា មិនធ្វើតាមដងទន្លេសាបឡើយ។


គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាទទួលបានថាមពលជាង ៤០% ពីវារីអគ្គិសនីកំចាយ (គម្រោងធំទី១) ដែលផលិតថាមពលបាន ១៩៣,២មេហ្គាវ៉ាត់; អាតៃ ១២០មេហ្គាវ៉ាត់; ឬស្សីជ្រុំក្រោម(កោះកុង) ៣៣៨មេហ្គាវ៉ាត់; តាតៃ ២៤៦មេហ្គាវ៉ាត់; សេសាន ៤០០មេហ្គាវ៉ាត់; គិរីរម្យ៣ ១៨មេហ្កាវ៉ាត់ និងវារីអគ្គសនីស្តារឡើងវិញគីរីរម្យ១ ដែលមានអានុភាពផលិតថាមពល ១២មេហ្កាវ៉ាត់៕
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
ព័ត៌មានជាតិ១ ថ្ងៃ agoបុគ្គលិកជំនាញ ១៦០ នាក់ រួមគ្នាគ្នាអភិរក្សនិងជួសជុលប្រាសាទនៅតំបន់អង្គរ


