ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញបង្កើនការធ្វើតេស្តរកមេរោគអេដស៍ និងជំងឺកាមរោគ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យមន្ត្រីបង្កើនការធ្វើតេស្តរកមេរោគអេដស៍ និងជំងឺកាមរោគឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាផ្សពផ្សាយ លទ្ធផលស្រាវជ្រាវពីការយល់ដឹងការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនទូទៅ នៅថ្ងៃទី២ ខែវិច្ឆិកានេះលោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានមានប្រសាសន៍ថា នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ នៅពេលធ្វើតេស្តរកមេរោគអេដស៍ត្រូវធ្វើតេស្តរកជំងឺកាមរោគបន្ថែមផងដែរ។ ក្នុងករណីរកឃើញកុមារមានឆ្លងជំងឺអេដស៍ ឬជំងឺកាមរោគ ត្រូវហៅម្តាយ និងឪពុកមកធ្វើតេស្ត ឬបើស្ត្រីណាម្នាក់ធ្វើតេស្តមានឆ្លងជំងឺនេះដែរ ក៏ត្រូវហៅដៃគូរបស់ខ្លួនតិច ឬច្រើនដែលខ្លួនមានទំនាក់ទំនងរួមភេទជាមួយ មកធ្វើតេស្តដើម្បីគ្រូពេទ្យព្យាបាលឱ្យបានទាន់ពេលវេលា និងដើម្បីធ្វើឱ្យក្រុមគ្រួសារមានសុភមង្គល។

លោករដ្ឋមន្ត្រីបានអំពាវនាវ សូមកុំឱ្យមានការរើសអើងចំពោះ ក្រុមបុរសស្រឡាញ់បរុស ក្រុមបំលែងភេទ ស្ត្រីបំរើការកម្សាន្តសប្បាយ ឬក្រុមសេពគ្រឿងញឿង ដែលជាក្រុមលាក់មុខនៅក្នុងសង្គម ដើម្បីឱ្យពួកគេចេញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងធ្វើតេស្តរកជំងឺអេដស៍ និងជំងឺកាមរោគ។
លោករដ្ឋមន្ត្រីបានបន្ថែមថា នៅពេលរកឃើញបានលឿន យើងអាចព្យាបាលជំងឺបានលឿនឆាប់ជាសះស្បើយ ពិសេសជំងឺកាមរោគ។ ចំណែកជំងឺអេដស៍ក៏អាចព្យាបាលពន្យាអាយុជីវិតរស់នៅបានយូរអង្វែងដូចមនុស្សទូទៅដែរ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បន្តប្រើប្រាស់ស្រោមអនាម័យនៅពេលមានដៃគូច្រើន និងមានបំណងចង់ពន្យារកំណើត ព្រោះស្រោមអនាម័យមានតួនាទីសំខាន់ណាស់ក្នុងការការពារជំងឺអេដស៍ ជំងឺកាមរោគ និងជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការពន្យារកំណើត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រើស្រោមអនាម័យប្រៀនដូចជាពាក់មាស់ការពារជំងឺកូវីដ-១៩ ពាក់អាវភ្លៀងការពារកុំឱ្យទទឹកទឹកភ្លៀង តែបើទទឹកទឹកភ្លៀង វាមិនមានបញ្ហាអ្វីទេ តែបើមិនពាក់ស្រោមអនាម័យពេលរួមភេទជាមួយដៃគូខាងក្រៅ អាចប្រឈមនឹងការឆ្លងជំងឺអេដស៍ ជំងឺកាមរោគ ចោទជាបញ្ហាដល់ក្រុមគ្រួសារ បើជាយុវជនទៀតប៉ះពាល់ដល់សុខភាពបន្តពូជ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ