Connect with us

ព័ត៌មានជាតិ

ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានទទួលស្គាល់ក្នុងចំណោមសាជីវកម្មសកលដែលមានឧត្តមភាព​សហករណ៍ទំនួលខុសត្រូវសង្គម នៅក្នុងកម្មវិធីពានរង្វាន់ Global CSR & ESG Awards លើកទី ១៤ នៅឆ្នាំ ២០២២

បានផុស

នៅ

ព្រីនស៍ ហូលឌីង គ្រុប ដែល​ជា​ក្រុមហ៊ុន​ធុរកិច្ច​ធំ​ជាង​គេ​មួយ​របស់ កម្ពុជា មាន​សេចក្ដីសោមនស្ស​រីករាយ សូម​ប្រកាស​ថា ខ្លួន​ទទួល​បាន​ពានរង្វាន់​ចំនួន​ពីរ​នៅ​ក្នុង​កម្មវិធី​ពានរង្វាន់ Annual Global CSR & ESG Summit & Awards លើក​ទី ១៤ ដែល​ក្នុង​នោះ​មាន​ពានរង្វាន់​កម្មវិធី​សហគមន៍​ល្អ​បំផុត (Best Community Programme Award) និង​ពានរង្វាន់​ប្រចាំ​ប្រទេស​ល្អ​បំផុត​(Best Country Award) សម្រាប់​ផ្នែក​ឧត្ដមភាព​ទំនួល​ខុសត្រូវ​សង្គម​រួម​របស់​សាជីវកម្ម និង​ការ​អនុវត្ត​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ដ៏​ឆ្នើម (Overall CSR Excellence & ESG Award) នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ទទួល​រង្វាន់​ផ្សេងទៀត​នៅ​ទូទាំង​តំបន់​អាស៊ាន​រួមមាន មូលនិធិ Maybank នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ភេសជ្ជៈ​កូកា-កូឡា​វៀតណាម និង​ក្រុមហ៊ុន PT Astra International TBK នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ពានរង្វាន់ Global CSR & ESG Awards ជា​កម្មវិធី​ស្វែងរក​ការ​ទទួល​ស្គាល់​គំនិត​ផ្ដួចផ្ដើម​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម និង​ការ​អនុវត្ត​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ដ៏​ឆ្នើម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​រៀបចំ​ដោយ Pinnacle Group International ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី។ ព្រីនស៍ ហូលឌីង គ្រុប ត្រូវ​បាន​គេ​កត់សម្គាល់​សម្រាប់​ការ​វិនិយោគ​ដោយ​មិន​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ចំ​ពេល​មាន​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩។

លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង នៃ​ក្រុមហ៊ុន​ព្រីនស៍ ហូលឌីង គ្រុប បាន​ថ្លែង​ថា «ពួក​យើង​មាន​កិត្តិយស​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​សាធារណៈ និង​ឯកជន​ដ៏​ធំធេង ដើម្បី​ជួយ​ដល់​ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស នៃ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​ដែល​យើង​បាន​ដាក់​ផលប្រយោជន៍​របស់​បុគ្គលិក និង​អតិថិជន​របស់​យើង​ជា​អាទិភាព​កំពូល​ក្នុង​ការ​ជម្នះ​ជំងឺ​រាតត្បាត​នេះ។ យើង​បាន​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ហើយ​នឹង​បន្ត​វិនិយោគ​ឡើងវិញ​ក្នុង​វិស័យ​អប់រំ ថែទាំ​សុខភាព និង​បុព្វហេតុ​សហគមន៍ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា»។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន​របស់​កម្ពុជា រួម​ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ផ្នែក​សប្បុរសធម៌​របស់​ខ្លួន គឺ​មូលនិធិ​ព្រីនស៍ ទៅលើ​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​រួម​របស់​សាជីវកម្ម​ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ការ​ទទួល​ស្គាល់​សម្រាប់​ពានរង្វាន់​ថ្នាក់​តំបន់ និង​អន្តរជាតិ​រហូត​ទៅដល់ ១៣ ពានរង្វាន់ ក្នុង​ឆ្នាំ ២០២២។

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺជា​ក្រុម​អាជីវកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ជាមួយ​នឹង​ទ្រព្យសកម្ម​សរុប​ក្រោម​ការគ្រប់គ្រង​លើស​ពី ២ ពាន់​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​ផ្សេងៗ ក្នុង​វិស័យ​អចលន​ទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន។ នៅ​ចុង​ឆ្នាំ ២០២២ មូលនិធិ​ព្រីនស៍ ដែល​ជា​ផ្នែក​សប្បុរសធម៌ នៃ​គ្រុប គ្រោង​នឹង​ជ្រើសរើស​និស្សិត​សម្រាប់​កម្មវិធី​អាហារូបករណ៍ ចេន ហ្ស៊ី លើក​ទី​ពីរ ដែល​ជា​ផ្នែក​មួយ នៃ​កម្មវិធី​អាហារូបករណ៍​រយៈពេល​ប្រាំពីរ​ឆ្នាំ ដែល​គាំទ្រ​និស្សិត​សាកលវិទ្យាល័យ​ចំនួន ៤០០ នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា ព្រីនស៍ ហូលឌីង គ្រុប គឺជា​ក្រុមហ៊ុន​ធុរកិច្ច​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន។ អាជីវកម្ម​សំខាន់ៗ​របស់ ព្រីនស៍ ហូលឌីង គ្រុប នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ក៏ដូចជា Awesome Global Investment Group។

តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន ព្រីនស៍ ហូលឌីង គ្រុប មាន​ប្រមាណ​ជាង ១០០ អាជីវកម្ម​ប្រតិបត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា អាហារ និង​ភេសជ្ជៈ និង​វិស័យ​ប្រណិត​ភាព នៃ​ជីវិត។ល។

ដោយ​ប្រើប្រាស់​បណ្ដាញ​អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​អាស៊ី ព្រីនស៍ ហូលឌីង គ្រុប បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការ​អភិវឌ្ឍ​សម្រាប់​រយៈពេល​វែង​នៅ​កម្ពុជា។

ព្រីនស៍ ហូលឌីង គ្រុប នឹង​បន្ត​ស្វែងរក​ឱកាស​ឆ្ពោះ​ទៅ​មុខ​ទៀត ដើម្បី​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ភាពជា​ដៃគូ ឬ​ការ​វិនិយោគ​ផ្ទាល់​ទៅ​ក្នុង​វិស័យ​សំខាន់ៗ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ជូន​ដល់​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ច​ក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម