ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្មករ ដែលរងគ្រោះដោយពុលស្រា នៅក្រុមហ៊ុន ឡុងស្រេង ស្រុកស្ទឹងត្រង់
កំពង់ចាម ៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា អមដំណើរដោយ មន្ត្រីក្រុមប្រតិបត្តិសាខា មន្ត្រី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង លោក ទុន ណេត ប្រធានកិត្តិយសអនុសាខាស្រុក បានអញ្ជើញ ចុះសួរសុខទុក្ខ បងប្អូនដែលជាកម្មករចល័តធ្វើការក្នុងចំការចេកអំបូងលឿង ក្រុមហ៊ុន ឡុងស្រេង ស្ថិតនៅភូមិ ៣៥ ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ចំនួន ៦៦នាក់ ដែលរងគ្រោះ ដោយពុលស្រា និង ចូលរួមរំលែកទុក្ខគ្រួសារសព ៣នាក់ ទៀត ដែល ពុលស្រាកម្រិតធ្ងន់ បណ្តាលអោយស្លាប់ បាត់បង់ជីវិត។
ក្នុងឱកាសនោះ លោក ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករ ៣នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ ដែលមិននឹកស្មានដល់នេះ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។
ជាមួយនេះ លោក ប្រធានគណៈកម្មាធិការសាខា បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារសពទាំង ៣ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ ។ ចំពោះ បងប្អូន រងគ្រោះ ដែលបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក៏ត្រូវប្រុងប្រយ័ត្ន ក្នុងការហូបចុក ពិសេស ត្រូវខិតខំថែសុខភាពអោយបានល្អ ដើម្បីបំពេញការងារអោយបានប្រក្រតី ឡើងវិញ។

លោក អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូន កម្មកររងគ្រោះ ទាំង ៦៦ នាក់ , ក្នុងម្នាក់ៗ ទទួលបាន :
– អង្ករ ៥០គក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១សម្រាប់, អាវយឺត ៦ និង ថវិកា ២០០,០០០ រៀល។
– បានផ្តល់ជូនគ្រួសារសពទាំង ៣នាក់ ក្នុង ១ គ្រួសារ ទទួលបាន ÷ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស ត្រីខ ២០កំប៉ុង , មី ២កេស និង បច្ច័យចូលបុណ្យ ចំនួន ១,០០០,០០០ រៀល ។
ដោយឡែក ក្រុមហ៊ុន ឡុងស្រេង ឧបត្ថម្ភជូន កម្មកររងគ្រោះទាំង ៦៦នាក់ ក្នុងម្នាក់ ៗ ៤០០,០០០រៀល ។ ចំពោះ កម្មករដែលបានស្លាប់ ទាំង ៣នាក់ នោះ ក្នុង ១គ្រួសារសព ផ្តល់ជូនថវិកា ៤,០០០,០០០រៀល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


