ព័ត៌មានជាតិ
ប្រតិភូទេសចរណ៍អេកម៉ិក និង CLMV កោតសរសើរការរៀបចំ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ
ក្នុងពេលទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ប្រតិភូទេសចរណ៍នៃក្រុមប្រទេសអេកម៉ិក (ACMECS) និងប្រទេស CLMV បានកោតសរសើរចំពោះការរៀបចំឱ្យមានផលិតផលទេសចរណ៍ក្នុងតំបន់ ក៏ដូចជាទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចររបស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រតិភូអន្តរជាតិប្រមាណជិត ១០០នាក់ ដឹកនាំដោយ លោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងមានវត្តមានលោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ព្រមទាំងតំណាងក្រសួងសណ្ឋាគារមីយ៉ាន់ម៉ា ក្រសួងទេសចរណ៍ និងកីឡាថៃ និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំ បានចាត់ចែងរៀបចំទទួលភ្ញៀវទេសចរយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយបដិសណ្ឋារកិច្ចពេញចិត្តចំពោះប្រតិភូក្រុមប្រទេសអេកម៉ិក និងប្រទេស CLMV។

ប្រតិភូចម្រុះជាតិសាសន៍បានដើរទស្សនាទូទាំងបរិវេណសហគមន៍ និងបានស្ដាប់នូវការធ្វើបទបង្ហាញរបស់លោក សូត្រ សួរ ព្រមទាំងបានទទួលទានអាហារពេលថ្ងៃត្រង់ និងសិក្សាឈ្វេងយល់នូវចំណុចពិសេសៗជាច្រើន។

លោក សូត្រ សួរ បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការបង្កើតសហគមន៍ និងផលិតផលទេសចរណ៍ថ្មីៗ គោលបំណងដើម្បីប្រជាសហគមន៍ និងបង្កើតឱកាសការងារដល់ប្រជាជន ការរៀបចំសេវាកម្មកម្សាន្ត សេវាកម្មម្ហូបអាហារ/ភេសជ្ជៈ និងបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរ ការបណ្ដុះបណ្ដាល និងប្រើប្រាស់បុគ្គលិក ការចូលរួមជួយជ្រោមជ្រែងពីសំណាក់ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរ និងដៃគូពាក់ព័ន្ធ ការរៀបចំឱ្យមានការទាក់ទាញ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជន/យុវជននៅក្នុងភូមិ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅតំបន់អង្គរគឺធ្វើឡើងក្នុងអំលុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


