ព័ត៌មានជាតិ
ផ្លូវល្បឿនលឿននៅតែទាក់ទាញទេសចរទៅលេងខេត្តព្រះសីហនុទោះត្រូវបង់ថវិកាធ្វើដំណើរ
ពលរដ្ឋសម្រុកទៅលេងក្រុងព្រះសីហនុតាមផ្លូវល្បឿនលឿន យ៉ាងច្រើនកុះករ នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ទោះបីជាត្រូវចំណាយថវិកា ក្នុងការធ្វើដំណើរក្តី។

កំណើនរថយន្ត និងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនដ៏ច្រើនសន្ធឹកនេះ គឺឆ្លុះបញ្ចាំងអំពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ និងសង្គមរីកចម្រើន។
បើតាមរដ្ឋបាលខេត្ត បានលើកឡើងនាពេលថ្មីៗនេះថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល ០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។
ក្រោយពីបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ពលរដ្ឋខ្មែរភាគច្រើន សុទ្ធតែមានបំណងចង់សាកធ្វើដំណើរតាមផ្លូវនេះ ព្រោះកម្ពុជា ទើបតែមានផ្លូវហាយវ៉េល្បឿនលឿនមួយខ្សែនេះប៉ុណ្ណោះ។ ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍតំបន់ឆ្នេរស្រស់ស្អាត និងមានទីតាំងទេសចរណ៍ជាច្រើនទៀត ដែលបានទាក់ចិត្តភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យទៅកម្សាន្តនៅខេត្តព្រះសីហនុ មានការកើនឡើងជាលំដាប់។

អ្នកលេងបណ្តាញសង្គម ម្នាក់បានបញ្ចេញមតិថា«កម្ពុជាកំពុងតែរីកចំរើនទៅមុខហើយ សុំសរសើរឯកឧត្តមរដ្ឋមន្រ្តីសាធារណៈការដែលខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាឱ្យល្អប្រសើរឡើងកាន់តែខ្លាំង។ មើលទៅដូចបរទេសណាស់»។
បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា)។
ក្រុមហ៊ុនផ្លូវល្បឿនលឿន មានការបញ្ចុះតម្លៃសេវាចំនួន ២០% រយៈពេលមួយឆ្នាំ ជូនដល់អ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហានុ មានប្រវែង ១៨៧.០៥គីឡូវម៉ែត ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

រូបភាព៖ Huy Bunleng
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


