Connect with us

ព័ត៌មានជាតិ

ទស្សនាបណ្តុំ​រូបភាព​ដំណើរមកដល់​​មេដឹកនាំ​​​​តាម​យន្តហោះ ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​

បានផុស

នៅ

មេដឹកនាំ​ប្រទេស​អាស៊ាន​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​។ គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ ក្នុង​ដំណើរមក​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​នៅ​រាជធានី​ភ្នំពេញព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ព្រះអង្គយាងបើកយន្តហោះពិសេស Boeing787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។

គិត​ត្រឹម​​ម៉ោង​ ៥ នេះ មេដឹកនាំប្រទេស​អាស៊ាន ៦ និង​នាយករដ្ឋមន្រ្តី​ចិន បាន​ធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញដើម្បី​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ខណៈនាយករដ្ឋមន្រ្តីប្រទេស​សិង្ហបុរី ក៏នឹង​មកដល់នៅល្ងាច​ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យន្តហោះមេដឹកនាំ​ចិន​លោក លី ខឺឈាង នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន
យន្តហោះ​លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន
យន្តហោះ​ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី លោក Joko Widodo
យន្តហោះលោក Phankham Viphavanh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
យន្តហោះព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម
យន្តហោះលោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ
យន្តហោះនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​លោក ផាម មិញជិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម