Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ានលើកទី ៣០

បានផុស

នៅ

ក្រោយ​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន (ASEAN Armies Rifle Meet – AARM 30) ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បាញ់​កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន​លើក​ទី ៣០ ដែល​ប្រព្រឹត្ត​ទៅ កាលពី​រសៀល​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នៅ​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយមាន​ការ​ចូលរួម​ប្រកួត​របស់​ក្រុម​បាញ់​កាំភ្លើង​ដៃ​កងទ័ពជើងគោក​កម្ពុជា ចំនួន ៥៥ រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​នេះ មេបញ្ជាការ​កងទ័ពជើងគោក និង​តំណាង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០ ប្រទេស បាន​អញ្ជើញ​ចូលរួម​ប្រកួត​បាញ់​កាំភ្លើង​មិត្តភាព និង​ដាំ​ដើមឈើ​មិត្តភាព ព្រមទាំង​ទស្សនា​ការ​សម្ដែង​សិល្បៈ​ទស្សនីយភាព​ផ្សេងៗ ដែល​រៀបចំ​ដោយ​កងទ័ព​ប្រជាជន​វៀតណាម​ជា​ម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​មនោសញ្ចេតនា និង​ស្មារតី​ភាតរភាព​ស្និទ្ធស្នាល បន្ទាប់ពី​ខកខាន​រៀបចំ​អស់​រយៈពេល ០២ ឆ្នាំ ជាប់​គ្នា​មក គឺ​ឆ្នាំ ២០២០ និង ២០២១ កន្លង​ទៅ​នេះ ដោយសារ​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩។ សម្រាប់​ឆ្នាំ ២០២៣ ខាងមុខ កងទ័ព​ជើង​គោក នៃ​កង​ភូមិន្ទ​ថៃ នឹង​ទទួល​បន្ត​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ជំនួប​បាញ់​កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន (AARM) នេះ រួម​ទាំង​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន (AACAM) និង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នាយទាហានរង​អាស៊ាន (ASMAM)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម