ព័ត៌មានជាតិ
មកដឹងគម្រោងធំៗ ចិនអះអាងនឹងជួយកម្ពុជាឲ្យខ្លាំងក្លាថែមទៀត
យោងតាមសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជានិងចិនក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិនបានអះអាងនឹងជួយដល់កម្ពុជា ដើម្បីសម្រេចបានវឌ្ឍនភាពថ្មីៗក្នុងការអភិវឌ្ឍជាតិនិងសុខុមាលភាពជូនប្រជាជន។

រដ្ឋាភិបាលចិនបានប្រកាសនឹងបន្តគាំទ្រគម្រោងអភិវឌ្ឍនានានៅកម្ពុជាមានដូចជា៖
-គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រក្រុងព្រះសីហនុ-ក្រុងហុងកុង និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លាំងស្តុក។
-ប្រទេសចិនបានបញ្ជាក់សាជាថ្មីអំពីជំហររបស់ខ្លួន ក្នុងការពង្រីកទីផ្សារចិនសម្រាប់ផលិតផលនិងទំនិញកសិកម្មពីកម្ពុជា និងផ្តល់ការគាំទ្រផ្នែកចំណេះដឹង ហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។
-ចិននឹងជួយដល់ការអភិវឌ្ឍថាមពលស្អាត ដើម្បីជួយសន្សំសំចៃនិងកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅកម្ពុជា។

-ពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានាដូចជា ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំចូល-នាំចេញចិន ពិព័រណ៍អាស៊ាន-ចិន និងយន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកទ្វេភាគី។
-កសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការឱសថបុរាណចិន កម្ពុជា-ចិន ដើម្បីគាំទ្រសេវាសុខាភិបាលសាធារណៈនៅកម្ពុជា។
-ប្រទេសចិននឹងបន្តគាំទ្រការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហាន ទី ៣ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី ៣ គម្រោងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គម្រោង អភិវឌ្ឍន៍ប្រព័ន្ធចម្រុះទឹកកខ្វក់នៅខេត្តព្រះសីហនុ និងគម្រោងផ្សេងៗទៀតដូចជា ផ្លូវជនបទ ការរក្សាទឹក អប់រំ សុខាភិបាល និងគម្រោងបោសសម្អាតមីន។
-ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន។
-ចិននឹងបន្តគាំទ្រការអប់រំភាសាចិន និងប្រព័ន្ធឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជា និងរៀបចំការធ្វើដំណើរឡើងវិញជាបន្តបន្ទាប់ តាមជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីសម្រួលដល់ការវិលត្រលប់របស់និស្សិតកម្ពុជាទៅប្រទេសចិន៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


