ព័ត៌មានជាតិ
ចំណេះដឹងផ្នែកគីមី ផ្តល់ផលប្រយោជន៍ដល់គ្រូបង្រៀនសិស្ស ក៏ដូចជាសហគមន៍
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ចំណេះដឹងផ្នែកគីមី មិនត្រឹមតែផ្ដល់ផលប្រយោជន៍សម្បទាដល់គ្រូបង្រៀន និងសិស្សានុសិស្សប៉ុណ្ណោះទេ តែក៏អាចជួយដល់សហគមន៍ឱ្យមានលទ្ធភាពថែទាំ អភិវឌ្ឍសុខភាព អាយុជីវិត និងបរិស្ថានថែមទៀត។ លោកស្រីបានអះអាងបែបនេះ នៅក្នុងសន្និសីទជាតិលើកទី១៣ ឆ្នាំ២០២២ ស្ដីពី “គីមី និងជីវិត” ។

លើកឡើងនៅក្នុងសន្និសីទជាតិលើកទី១៣ ដែលរៀបចំដោយសមាគមគីមីកម្ពុជានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកស្រីមានប្រសាសន៍ថា សមាគមគីមីបានចូលរួមអភិវឌ្ឍធនធានគ្រូបង្រៀនកម្ពុជា ដែលឆ្លើយតបទៅនឹងគោលដៅកំណែទម្រង់វិស័យអប់រំ ដែលមានសសរស្ដម្ភកំណែទម្រង់គ្រូបង្រៀនជាអាទិភាពទី១។ មិនតែប៉ុណ្ណោះ គ្រូបង្រៀនជាអមត នៅតែជាចលករគន្លឹះក្នុងដំណើរសម្រេចគោលដៅកសាង និងផ្ដល់សម្បទាទាំង ៥ដ៏រឹងមាំជូនដល់ធនធានមនុស្ស គឺចំណេះដឹងសម្បទា បំណិនសម្បទា ចរិយាសម្បទា គុណធម៌សម្បទា និងស្មារតីស្នេហាជាតិសម្បទា។

លោកស្រីអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ និងសំណូមពរដល់សមាគម ត្រូវបន្តការសិក្សាឱ្យកាន់តែជម្រៅលើប្រធានបទ«គីមី និងជីវិត» ដើម្បីចែករំលែកឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងផាសុកភាពសហគមន៍ក្នុងប្រទេស។
គួរបញ្ជាក់ថា សន្និសីទជាតិលើកទី១៣ ឆ្នាំ២០២២ ស្តីពី« គីមី និងជីវិត» ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


