ព័ត៌មានជាតិ
ឱកាសសិក្សាជំនាញសិល្បៈឥតគិតថ្លៃ នៅសាលា មធ្យមសិក្សាវិចិត្រសិល្បៈឆ្នាំសិក្សា ២០២២-២០២៣
សាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនឥតគិតថ្លៃជំនាញសិល្បៈក្នុងឆ្នាំសិក្សាថ្មី២០២២-២០២៣។ ជំនាញសិក្សាមានផ្នែកតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប។


ការសិក្សាតម្រូវឱ្យសិស្សបំពេញបែបបទដូចជា ពាក្យសុំប្រឡង១ច្បាប់ ប្រវត្តិរូបសង្ខេប ១ ច្បាប់ សៀវភៅតាមដានការសិក្សា ឬលិខិតបញ្ជាក់ការសិក្សា ១ច្បាប់ បង្កាន់ដៃចូលប្រឡង ១ច្បាប់ សំបុត្រកំណើតថតចម្លង ១ច្បាប់ រូបថត៤x៦ ថតចំពីមុខចំនួន ៣សន្លឹក។
ចំពោះវិញ្ញាសារប្រឡង បែងចែកជា ២។ ទី១ វិញ្ញាសារប្រឡងចំណេះដឹងទូទៅ និងវិញ្ញាសារប្រឡងតាមបច្ចេកទេសជំនាញ។
សិស្សដែលមានបំណងចង់ធ្វើការប្រឡង ត្រូវមកទទួលពាក្យប្រឡងនៅការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតនៅវិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កាលបរិច្ឆេទប្រឡងគឺនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៕
ដោយ៖ ថារី

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


