ព័ត៌មានជាតិ
អគារ៧ជាន់សម្លាប់កម្មករ ៣៦ នាក់ នៅខេត្តកែប ស្ថិតក្នុងសភាពស្ងាត់ជ្រងំ
នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នេះ គឺជាខួបគម្រប់១ឆ្នាំ នៃសោកនាដកម្មបាក់រលំអគារ៧ជាន់នៅខេត្តកែប ដែលធ្វើឲ្យកម្មករសំណង់៣៦នាក់ បានស្លាប់ និង២៣នាក់ រងរបួស។
បើក្រឡេកមើលទិដ្ឋភាពនៅជុំវិញ ទីតាំងបាក់បែកនៃអគារ គឺមានភាពស្ងាត់ជ្រងំ ខណៈខួបគម្រប់១ឆ្នាំ នៃការបាក់រលំអគារ៧ជាន់នេះ គេឃើញប្រធានក្រុមការងារចុះជួយខេត្តកែប និងថ្នាក់ដឹកនាំខេត្ត បានធ្វើពិធីឧទ្ទិសកុសលជូនជនរងគ្រោះនៅទីតាំងនៃបំណែកអគារ កាលពីថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១ ប៉ុន្តែពុំមានភាពអធិកអធមនោះទេ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ សំណង់អគារ៧ជាន់នៅខេត្តកែប ដែលសាងសង់បានប្រមាណ៧០ភាគរយ បានបាក់រលំរាបដល់ដី ដែលធ្វើឲ្យកម្មករសំណង់ចាស់-ក្មេង មានប្រុស មានស្រី ចំនួន៥៩នាក់ ត្រូវបំណែកអគារសង្កត់ជាប់ក្នុងគំនរថ្ម។លុះពេលបញ្ចប់ការកាយរុករក នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្រុមជំនាញបានរកឃើញមនុស្សស្លាប់ចំនួន៣៦នាក់ និងរកឃើញអ្នករងរបួសចំនួន២៣នាក់៕
អត្ថបទ ៖ សេង ណារិទ្ធ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង