ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បញ្ហាក្ដៅបំផុតសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំនាឆ្នាំ ២០២២នេះ គឺស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ជាដុំថ្មក្ដៅបំផុត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកានេះថា ស្ថានការណ៍នៅអ៊ុយក្រែន គឺជាបញ្ហាក្ដៅបំផុតសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ ២០២២នេះ ដែលប្រទេសចូលរួមមានជំហរលើកឡើងផ្សេងៗគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចំពោះស្ថានការណ៍នៅអ៊ុយក្រែន ខ្ញុំអាចនិយាយបានថា ជាដុំថ្មក្ដៅបំផុត ដែលអាចមើលឃើញថា មានជំហរផ្សេងៗគ្នា ជាពិសេសក្នុងអំឡុងកិច្ចកំពូលអាស៊ីបូព៌ា»។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានក្ដីរីករាយដែលកម្ពុជា អាចរៀបចំជាម្ចាស់ផ្ទះប្រជុំនេះ ដែលសមាសភាពចូលរួមមានជំហរផ្សេងៗ អាចផ្លាស់ប្ដូរទស្សនៈដ៏ស្មោះត្រង់លើបញ្ហានេះ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «យើងបានបញ្ជាក់ឡើងវិញ នូវការគោរពចំពោះអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


