ព័ត៌មានជាតិ
ផ្តល់អាហារូបករណ៍គ្រូបង្រៀន សិក្សានៅជប៉ុន ទាំងស្នាក់នៅ ហូបចុក ធ្វើដំណើរ ហ្វ្រីជូនទាំងអស់
ភ្នំពេញ៖រាជរដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ដល់គ្រូបង្រៀនកម្ពុជាកម្រិតបឋមសិក្សានិងមធ្យមសិក្សាព្រមទាំងគ្រូគរុកោសល្យទៅសិក្សានៅប្រទេសជប៉ុនលើជំនាញមួយចំនួនសម្រាប់ឆ្នាំ២០២១នេះ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសគ្រូបង្រៀនទៅចូលរួមកម្មវិធី teacher training students នៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២១របស់ក្រសួងអប់រំយុវជននិងកីឡាដែលទើបទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា«ក្រសួងសូមជូនដំណឹងដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សានិងសាលាគរុកោសល្យនៅទូទាំងប្រទេសកម្ពុជាឲ្យបានជ្រាបថាសម្រាប់ឆ្នាំ២០២១នេះក្រោមកម្មវិធីអាហារូបករណ៍teacher training students ក្រសួងអប់រំវប្បធម៌កីឡាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅប្រទេសជប៉ុននឹងផ្ដល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជាដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុនចាប់ពីខែតុលាឆ្នាំ២០២១រហូតដល់ខែមីនាឆ្នាំ២០២៣ខាងមុខ»។
ក្រសួងអប់រំបានបន្តថាអាហារូបករណ៍នេះភាគីជប៉ុនជាអ្នកផ្ដល់ប្រាក់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការរស់នៅ ធានារ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅនិងថ្លៃសំបុត្រយន្តហោះទៅមកកម្ពុជា‑ជប៉ុននិងជប៉ុន‑កម្ពុជា។
ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជនគឺបេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរបានបញ្ចប់ការសិក្សាពីសាលាគោរុកោសល្យណាមួយនឹងកំពុងបង្រៀននៅតាមសាលាបឋមសិក្សាសាលាមធ្យមសិក្សាឬសាលាគោរុកោសល្យនានានៅកម្ពុជាដែលមានរយៈពេលបំពេញការងារយ៉ាងតិច៥ឆ្នាំគិតដល់ថ្ងៃទី១ខែតុលាឆ្នាំ២០២១និងមានអាយុមិនលើសពី៣៥ឆ្នាំមានចំណេះដឹងភាសាអង់គ្លេសកម្រិតមធ្យមនិងមានឆន្ទៈសិក្សាភាសាជប៉ុនមានសុខភាពល្អបរិបូណ៍ទាំងកាយសម្បទានិងសន្តិសបញ្ញា។
ចំណែកកាលបរិច្ឆេទនិងទីកន្លែងទទួលពាក្យបេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើសូមទាញយកពាក្យសុំប្រឡងដើម្បីបំពេញយកទៅដាក់ពាក្យនៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២១។
ចំពោះកាលបរិច្ឆេទនិងទីកន្លែងនៃការប្រឡងក្រសួងអប់រំយុវជននិងកីឡាសហការជាមួយស្ថានទូតជប៉ុននឹងរៀបចំការប្រឡងសំណេរនៅថ្ងៃទី២៥និង២៦ខែមករាឆ្នាំ២០២១ នៅស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា៕
សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


