ព័ត៌មានជាតិ
វ័យជាង ៥០ ឆ្នាំ ស្រ្តីម្នាក់លក់បុកល្ហុងតាមផ្លូវ សប្បាយចិត្តពេលភ្ញៀវសរសើរឆ្ងាញ់ម្តងៗ
ជាអ្នកលក់បុកល្ហុងនៅតាមផ្លូវធម្មតា ស្រ្តីម្នាក់អាចរកចំណូលបានល្មមគ្រប់គ្រាន់សម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ។

ក្នុងវ័យជាង ៥០ឆ្នាំ អ្នកស្រី មុំ បានមករស់នៅភ្នំពេញជាង ១១ឆ្នាំំមកហើយ។ ឃ្លាតឆ្ងាយពីស្រុកកំណើត ដើម្បីអាចទទួលបានចំណូលខ្លះៗមកផ្គត់ផ្គង់សេដ្ឋកិច្ចនៅក្នុងគ្រួសារប្រចាំថ្ងៃ អ្នកស្រី មុំ បានចាប់យកមុខរបរជាអ្នកលក់បុកល្ហុង ដោយហេតុថាខ្លួនធ្លាប់បានរៀនជំនាញចេះស្ទាត់ពីក្មួយស្រី ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
ថ្លែងប្រាប់កម្ពុជាថ្មី ស្រ្តីរូបនេះបានបញ្ជាក់ថា «ខ្ញុំបានសម្រេចចិត្តចាប់យកអាជីពជាអ្នកលក់បុកល្ហុងនៅតាមផ្លូវ ដោយអាជីពមួយនេះមិនបានធ្វើឱ្យខ្ញុំខកបំណងឡើយ វាអាចផ្តល់ចំណូលសមល្មមដល់ខ្ញុំជាប្រចាំថ្ងៃ»។
« ខ្ញុំអាចលក់បាន ៣០ទៅ ៤០ប្រអប់ក្នុងមួយថ្ងៃ អាចឱ្យខ្ញុំទទួលបានកម្រៃបានច្រើនសមរម្យ ហើយដោយសារចំណូលមួយនេះ វាអាចជាផ្នែកតូចមួយនៃការផ្គត់ផ្គង់គ្រួសារ និងសម្រាប់កូនៗ សិក្សា»។ អ្នកស្រីបន្ថែម។

ទោះបីចំណូលបានល្មមគួរសម តែក៏ត្រូវផាត់ការចំណាយទៅលើការទិញរបស់របរដូចជាបង្គា ប៉ាតេ ងាវ ក្ដាម និងគ្រឿងផ្សេងៗទៀត។ យ៉ាងណាអ្នកស្រី មុំ ក៏សប្បាយចិត្តការទទួលបានចំណូលលើអាជីពមួយនេះ ព្រោះរាល់ភ្ញៀវដែលបានមកទិញបុកល្ហុងតែសរសើរថា បុកឆ្ងាញ់ ជាប់មាត់ រស់ជាតិដិត មិនចាញ់នៅក្នុងហាង ដែលពាក្យទាំងអស់នេះ ជាកម្លាំងចិត្តដល់ស្ត្រីវ័យជាង ៥០ឆ្នាំរូបនេះ ក្នុងការប្រកបអាជីពនេះបន្តទៀត ទោះមានវ័យចាស់បន្តិចមែន៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


